ប្រទេសកម្ពុជាគ្រោងចាក់វ៉ាក់សាំងលើកទី ៤

2021-12-15 17:24:40 |ប្រភព:中国新闻网

  ថ្មីៗនេះ អ្នកជំងឺកូវីដ១៩របស់ប្រទេសកម្ពុជាកាត់បន្ថយ ដើម្បីពង្រឹងភាពស៊ាំបន្ថែមទៀត រដ្ឋាភិបាលគ្រោងនឹងចាប់ការចាក់វ៉ាក់សាំងដូសទី៤ ដល់ប្រជាជនកម្ពុជានៅឆ្នាំ​ ២០២២ ។

  ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩ថ្មីចំនួន១២នាក់ អ្នកជំងឺចំនួន​១៤ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ៣​នាក់មិនបានចាក់វ៉ាក់សាំង)។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០,៣៨២នាក់ អ្នកជាសះស្បើយសរុបចំនួន១១៦,៧៣៤នាក់ ស្លាប់សរុបចំនួន២,៩៩២នាក់ ។

  លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ន យោងទៅលើការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ដែលចេះតែបំប្លែងខ្លួនជាបន្ដបន្ទាប់នោះ សម្រាប់ការចាក់ដូសទី៤ នៅកម្ពុជាអាចនឹងត្រូវចាប់ផ្ដើមនៅឆ្នាំ២០២២ខាងមុខ ចំពោះអ្នកដែលបានចាក់ដូសទី៣រួចរាល់ ហើយបានរយៈពេល៦ខែឡើង។

  ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចាក់វ៉ាក់សាំងដល់ក្មេងៗមានអាយុ ៣ ឆ្នាំ ។ គណៈកម្មាធិការចាក់វ៉ាក់សាំង​ការពារកូវីដ១៩ និងក្រសួងសុខាភិបាលកំពុងធ្វើការពាក់ព័ន្ធ ហើយយកចិត្តទុកដាក់ស្រាវជ្រាវជំហាននៃការអនុវត្ត ។

  គិតត្រឹមយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥ លាននាក់ ដែលមានចំនួនជិត ៨៩% នៃចំនួនប្រជាជនសរុប ១៦លាននាក់ ។

  អ្នកបកប្រែ៖刘蓉