រសៀលថ្ងៃទី១៥ ខែធ្នូ លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។
ភាគីទាំង២បានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងរវាងប្រទេសធំនិងបញ្ហា
ប្រជាធិបតេយ្យ។លោកXiJinpingបានគូសបញ្ជាក់ថា ប្រជាធិបតេយ្យជាការស្វែងរកដ៏ល្អបរវនិងជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល និងជាសិទ្ធិរបស់ប្រជាជននៃប្រទេសនានា។តើប្រទេសមួយមានប្រជាធិបតេយ្យឬទេ ធ្វើយ៉ាងម៉េចទើបអាចសម្រេចប្រជាធិបតេយ្យកាន់តែល្អ គឺត្រូវវាយតម្លៃដោយប្រជាជនរបស់ប្រទេសសាមី។កិច្ចការអន្តរជាតិត្រូវតែធ្វើតាមរយៈការពិគ្រោះពិភាក្សារវាងប្រទេសនានា ការជំរុញប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិនិងអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជាទើបជាអ្វីដែលប្រជាជនចង់បាននិងជានិន្នាការទូទៅ។ភាគីចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលជាមួយភាគីរុស្ស៊ី ដើម្បីនាំមុខសហគមន៍អន្តរជាតិក្នុងន័យបង្កើតគុណតម្លៃប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ព្រមនិងគាំពារសិទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវរបស់ប្រទេសនានា។
ជាការឆ្លើយតប លោកភូទីនបានលើកឡើងថា ភាគីរុស្ស៊ីរីករាយរួមជាមួយភាគីចិន បន្តធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឧស្ម័ននិងប្រេងកាត ហិរញ្ញវត្ថុនិងអវកាសជាដើមព្រមទាំងគម្រោងជាយុទ្ធសាស្ត្រធំៗ ហើយប្រឆាំងនឹងការធ្វើឱ្យជំងឺកូវីដ១៩ក្លាយទៅជារឿងនយោបាយ។ភាគីរុស្ស៊ីនឹងគាំទ្រយ៉ាងមុតមាំនូវគោលជំហរដ៏ត្រឹមត្រូវរបស់
រដ្ឋាភិបាលចិនលើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់។ភាគីរុស្ស៊ីរីករាយរួមជាមួយភាគីចិនបង្កើនការប្រាស្រ័យទាក់ទងស្តីពីការគាំពារសិទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវរបស់ប្រទេសនានា។
គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំង២នឹងជួបមុខគ្នាផ្ទាល់នៅទីក្រុងប៉េកាំងនៅខែកុម្ភៈ ឆ្នាំ២០២២៕