ទិន្នន័យស្តីពីការប្រតិបត្តិនៃសេដ្ឋកិច្ចរបស់ប្រទេសចិនប្រចាំខែវិច្ឆិកាដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា នៅខែវិច្ឆិកាឆ្នាំ ២០២១ សេដ្ឋកិច្ចជាតិចិនបន្តងើបឡើងវិញ ។ ស្លៀងរដូវស្លឹកឈើជ្រុះបានផលល្អ ទិន្នផលបានកើនឡើង ១.៩% បើធៀបនឹងឆ្នាំ២០២០ ។ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសបានកើនឡើង ៣.៨% បើធៀបនឹងឆ្នាំ ២០២០ កំណើនវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់កំពុងត្រូវបានពន្លឿនថែមទៀត ការនាំចេញនិងនាំចូលទំនិញមានកំណើនល្អប្រសើរ ហើយរចនាសម្ព័ន្ធពាណិជ្ជកម្មនៅតែបន្តធ្វើឱ្យប្រសើរឡើងថែមទៀត ។
ថ្ងៃទី ១៥ ខែធ្នូ អ្នកទទួលខុសត្រូវនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា ស្ថានភាពជាមូលដ្ឋាននៃដំណើរការសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសចិនគ្មានការផ្លាស់ប្តូរទេ ហើយនៅតែអាចរក្សាស្ថិរភាពល្អនៅឆ្នាំ ២០២២ ៕