ថ្ងៃទី១៥ ខែធ្នូ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ស្តីពី«និន្នាការពាណិជ្ជកម្មនិងវិនិយោគអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២១/២០២២»បង្ហាញថា ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ សេដ្ឋកិច្ចពិភពលោកបានជួបប្រទះនូវឆ្នាំដ៏លំបាកម្តងទៀត ប៉ុន្តែពាណិជ្ជកម្មទំនិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២១បានបង្ហាញពីភាពល្អប្រសើរជាងតំបន់ផ្សេងទៀត។តាមការប៉ាន់ប្រមាណ ទំហំនាំចេញនាំចូលទំនិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងកើនឡើង២៣.១%និង២២.៨%ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ហើយទំហំនាំចេញនាំចូលសរុបនឹងលើសពីកម្រិតមុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។
លោកស្រីAlisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានថ្លែងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងចាត់វិធានការដ៏មានប្រសិទ្ធភាពនិងមានឥទ្ធិពលជាងមុន ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពនិងរស់រវើក៕