រសៀលថ្ងៃទី១៥ ខែធ្នូ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយតំណាងក្រុមស្ថាបនាប្រទេសសន្តិភាពដែលចូលរួមពិធីប្រគល់រង្វាន់ ដើម្បីសម្តែងការអបអរសាទរចំពោះពួកគេហើយរំពឹងថា ពួកគេអាចបន្តខិតខំប្រឹងប្រែង ដើម្បីរួមចំណែកកាន់តែច្រើនដល់ការស្ថាបនាប្រទេសចិនសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់។
លោកGuoShengkunសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការនយោបាយនិងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចូលរួមកិច្ចសន្ទនា ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់រង្វាន់។លោកបានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមមានលក្ខណៈចិនក្នុងយុគសម័យថ្មីរបស់លោកXiJinpingជាការគោលការណ៍ណែនាំ ហើយក្រេបយកបទពិសោធន៍និងចំណេះដឹងពីដំណើររយៈពេល១០០ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តចិន ដើម្បីជំរុញយ៉ាងស៊ីជម្រៅនូវការស្ថាបនាប្រទេសចិនសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីធានាឱ្យនយោបាយកាន់តែមានសន្តិសុខ សង្គមកាន់តែមានស្ថិរភាព ប្រជាជនកាន់តែមានសុវត្ថិភាព។
អង្គភាពឆ្នើមចំនួន១៤០និងបុគ្គលិកឆ្នើមចំនួន១២៩រូបដែលចូលរួមកិច្ចការស្ថាបនាប្រទេសសន្តិភាពទទួលបានរង្វាន់លើកនេះ៕