តាមដំណឹងនៃគេហទំព័រក្រសួងការបរទេសចិនឱ្យដឹងថា ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ លោក Wang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ។
លោក Abdollahian បានជម្រាបពីដំណើរវិវឌ្ឍថ្មីបំផុតនៃការចាប់ដំណើរការការចរចាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញនៅក្រុងវីយែន ។ លោក Abdollahian បានថ្លែងថា ភាគីអ៊ីរ៉ង់ធ្វើការចរចាដោយភាពស្មោះត្រង់និងសុទ្ធចិត្ត ហើយបានចាត់វិធានការវិជ្ជមានជាបន្តបន្ទាប់ ប៉ុន្តែទោះស្ថិតក្រោមស្ថានការណ៍ណាមួយក្តីក៏មិនអាចទទួលយកការគំរាមកំហែងនិងការជិះជាន់ឡើយ ។ ភាគីអ៊ីរ៉ង់រីករាយក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទទួលបានវិវឌ្ឍថ្មីលើគ្រប់វិស័យ ។
លោក Wang Yi បានថ្លែងថា ប្រទេសចិននឹងគាំពារដំណោះស្រាយតាមវិធីការទូតនិងនយោបាយចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់យ៉ាងមុតមាំមិនងាករេ ដើម្បីជំរុញការចរចាឱ្យទទួលបានលទ្ធផលក្នុងពេលឆាប់ៗ ។ ភាគីចិនគាំទ្រដល់សំណូមពរសមហេតុផលរបស់ភាគីអ៊ីរ៉ង់ ។ មិនថាស្ថានការណ៍អន្តរជាតិឬក្នុងតំបន់មានការប្រែមប្រូលយ៉ាងណាក្តី ក៏ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងរវាងចិនងនិងអ៊ីរ៉ង់យ៉ាងមុតមាំដែរ ៕