តំបន់រដ្ឋបាលពិសេសហុងកុង​បាន​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​ដោយ​ជោគជ័យជាលើកដំបូងបន្ទាប់ពី​បាន​ធ្វើឱ្យ​មានសុក្រឹតភាពនូវ​ប្រព័ន្ធ​បោះឆ្នោត​របស់ហុងកុង​

2021-12-20 17:37:13 |ប្រភព:CRI

  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកទី៧នៃតំបន់រដ្ឋបាលពិសេសហុងកុងបានបញ្ចប់ដោយរលូនកាលពីថ្ងៃទី១៩ខែធ្នូ។នេះជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកទីមួយដែលបានធ្វើឡើងនៅតំបន់រដ្ឋបាលពិសេសហុងកុងបន្ទាប់ពីបានធ្វើឱ្យ​មានសុក្រឹតភាពនូវ​ប្រព័ន្ធបោះឆ្នោតរបស់ហុងកុង។

  នៅថ្ងៃដដែលនោះ ហុងកុងបានបើកការិយាល័យបោះឆ្នោតទូទៅប្រហែល៦៣០កន្លែងនិងការិយាល័យបោះឆ្នោតពិសេសចំនួនតិចជាង ២៤កន្លែងសម្រាប់ឱ្យអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៤លាន៤សែន៧ម៉ឺននាក់ទៅបោះឆ្នោត។លោក Liang Zhenyingអនុប្រធាននៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងបន្ទាប់ពីទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៃមជ្ឈមណ្ឌលពិព័រណ៍​ហុងកុង​ថា លោកជឿជាក់ថា សមាសភាពនៃ​ក្រុមប្រឹក្សានីតិប្បញ្ញត្តិថ្មីគឺសមស្របតាមគោលការណ៍“អ្នកស្នេហាហុងកុងគ្រប់គ្រងហុងកុង”វាប្រកបដោយភាពតំណាងយ៉ាងទូលំទូលាយ ហើយនឹងជំរុញឱ្យ​ហុងកុងមានការអភិវឌ្ឍកាន់តែប្រសើរឡើង។

​  ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​លើកនេះមានបេក្ខជនឈរឈ្មោះ​ចំនួន១៥៣ រូបដើម្បីប្រជែងយក​អាសនៈ​ចំនួន ៩០អាសនៈ។