ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងទទួលកសាងដោយក្រុមហ៊ុនសំណង់ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចូលរួមពិធីសម្ពោធនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានប្រើប្រាស់ជាផ្លូវការ ពហុកីឡដ្ឋាននេះនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសចិន និងអះអាងថាសមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាទទួលបានពីមិត្តដែកថែបចិននេះ មិនធំធេងដល់ជម្រៅចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្ដល់មកជូនកម្ពុជាតាំងពីដើម រហូតមកដល់ពេលនេះឡើយ។
ឯកឧត្តម វ៉ាង វិនធាន បានមានប្រសាសន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោជាពហុកីឡដ្ឋានធំជាងគេ និងកម្រិតខ្ពស់ជាងគេ ដែលរដ្ឋាភិបាលជំនួយនៅប្រទេស ។ ប្រទេសកម្ពុជានឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីនេះ សម្តេចជឿជាក់ថា ប្រទេសកម្ពុជាពិតជារៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះជាការប្រកួតបង្ហាញមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍជាតិ និងបំផុសស្មារតីជាតិ ។
ពហុកីឡដ្ឋានស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលប្រមូលផ្គុំនូវលក្ខណៈពិសេសតាមប្រពៃណីខ្មែរ ដែលមានរូបរាងដូច”ដៃសំពះ” តាមអគារប្រពៃណីខ្មែរជាដើម ។ ពហុកីឡដ្ឋានដ៏ទំនើបស្ដង់ដារអន្ដរជាតិនេះមានទំហំសំណង់ប្រហែល ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ។
ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិន ថតនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីរាជធានីភ្នំពេញ (ថតដោយយន្តហោះត្រូន)។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ពិធីសម្ពោធប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ការបាញ់កាំជ្រួចលើអាកាសនៃពហុកីឡដ្ឋានជាតិមរតកតេជោ ។
ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិន ថតនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីក្រុងភ្នំពេញ។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ការបាញ់កាំជ្រួចលើអាកាសនៃពហុកីឡដ្ឋានជាតិមរតកតេជោ ។
អ្នកបកប្រែ៖刘蓉