ថ្មីៗនេះ ការរកឃើញអ្នកជំងឺកូវីដ១៩ថ្មីរបស់ប្រទេសកម្ពុជាប្រចាំថ្ងៃកាត់បន្ថយជាបន្តបន្ទាប់ ក៏ប៉ុន្តែ ប្រទេសកម្ពុជាបានរកឃើញប្រភេទមេរោគជំងឺ-១៩ថ្មី Omicron ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់ អ្នកជំងឺចំនួន១០ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២.០៤ម៉ឺននាក់ អ្នកជាសះស្បើយសរុបចំនួន១១.៦៧ម៉ឺននាក់ ករណីស្លាប់សរុបចំនួន៣.០០៥ នាក់ ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកអ្នកឆ្លងកូវីដ១៩ថ្មី Omicron ចំនួន ២ នាក់ ។ សព្វថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ថ្មី Omicron ពីរនាក់នេះកំពុងទទួលព្យាបាល ។
នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី Omicron ទី ១ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩ថ្មី Omicron ចំនួនដល់ ៤ នាក់ដែលសុទ្ធតែជាករណីនាំចូល ។
អ្នកបកប្រែ៖刘蓉