ខេត្តយូណានបរិច្ចាក​សម្ភារៈ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដល់ខេត្តចំនួន ២ នៃប្រទេសកម្ពុជា

2021-12-21 17:14:10 |ប្រភព:云南日报

  នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ សមាគមប្រជាជនមិត្តភាពបរទេសខេត្តយូណានក្នុងនាមមូលនិធិផ្លាស់ប្តូរមិត្តភាពអន្តរជាតិសង្គមស៊ីវិលខេត្តយូណាន បានបរិច្ចាក​សម្ភារៈ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដល់ខេត្តបបន្ទាយមានជ័យ និងខេត្តសៀមរាបប្រទេសកម្ពុជា ។

  ​សម្ភារ​ប្រឆាំង​ជំងឺ​កូវីដ-១៩នោះរួមមាន សម្លៀកបំពាក់​ការពារចំនួន ៦០០០​ ​ម៉ាសចំនួន ១០៨០០ ឧបករណ៍វាស់ជីពចរចំនួន ៤៨០ គ្រឿង ម៉ាសីុនតាមដានអ្នកជំងឺចំនួន ១០ គ្រឿង ទែរម៉ូម៉ែត្រចំនួន ៤០០ គ្រឿង  ឧបករណ៍ដកដង្ហើមចំនួន ៤ គ្រឿង ព្រមទាំងនោះតម្លៃសរុប ៨០ ម៉ឺនយ័ន ។


  លោក អៀម ពុឌ្ឍវិរោ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងគុនមីញតំណាងភាគីកម្ពុជាទទួលសម្ភារៈ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ហើយថ្លែងអំណរគុណដល់ខេត្តយូណាន ។

  អ្នកបកប្រែ៖刘蓉