ក្នុងឱកាសខួប៤០ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុង Xiamen លោក ស៊ី ជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការនៃយោធាមជ្ឈិមចិនបានផ្ញើសារលិខិតសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខដ៏ស្មោះជូនចំពោះអ្នកចូលរួមកសាងតំបន់សេដ្ឋកិច្ចពិសេស ។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់ក្នុងសារលិខិតថា ៤០ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន តំបន់សេដ្ឋកិច្ចពិសេសក្រុង Xiamen ធ្វើការត្រួសត្រាយនិងច្នៃប្រឌិតថ្មី កិច្ចការនានាបានសម្រេចការអភិវឌ្ឍប្រកបដោយលក្ខណៈប្រវត្តិសាស្រ្ត បានរួមចំណែកដ៏សំខាន់ចំពោះកំណែទម្រង់និងបើកទូលាយនិងការកសាងសង្គមនិយមទំនើប បានដើរតួនាទីពិសេសក្នុងការជំរុញបុព្វហេតុបង្រួបបង្រួមជាតិ។
លោក ស៊ី ជីនភីងបានគូសបញ្ជាក់ថា ក្នុងដំណើរថ្មី យើងត្រូវប្រកាន់ខ្ជាប់ការដើរតាមផ្លូវសង្គមនិយមបែបចិន ឈរលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ប្រទេសចិន ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនិងសម្រេចគោលដៅខិតខំប្រឹងប្រែងមួយសតវត្សរ៍៕