កិច្ចប្រជុំប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនឹងពន្យារពេលបើកធ្វើដោយសារការរីករាលដាលនៃជំងឺឆ្លង

2021-12-21 17:16:02 |ប្រភព:CRI

  វេទិកាសេដ្ឋកិច្ចពិភពលោកបានចេញសេចក្តី​ប្រកាស​ព័ត៌មានកាលពីថ្ងៃទី២០ ខែធ្នូថា​ កិច្ចប្រជុំប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលដើមឡើយបានកំណត់ធ្វើនៅក្រុងDavosប្រទេសស្វ៊ិសនៅខែមករាឆ្នាំ២០២២ខាងមុខនេះ នឹងត្រូវពន្យារពេលបើកធ្វើដោយសារការរីករាលដាលនៃជំងឺឆ្លង។

  សេចក្តី​ប្រកាស​ព័ត៌មានបានឱ្យដឹងថា ដោយសារតែវីរុសOmicronបាននាមកនូវភាពមិនប្រាកដប្រជាបានជាការបើកកិច្ចប្រជុំប្រចាំឆ្នាំនៅកន្លែងប្រជុំ ដែលមានការចូលរួមពីភ្ញៀវកិតិ្តយសមកពីទូទាំងពិភពលោកគឺពិបាកយ៉ាងខ្លាំង កិច្ចប្រជុំប្រចាំឆ្នាំលើកនេះគ្រោងនឹងពន្យារពេលទៅបើកធ្វើនៅដើមរដូវក្តៅឆ្នាំ២០២២។ 

  លោកKlaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ការពន្យារពេលបើកធ្វើកិច្ចប្រជុំប្រចាំនៃវេទិកាលើកនេះមិនបានរារាំងដល់ឥស្សរជនខាងសហគ្រាសនិងមេដឹកនាំរដ្ឋាភិបាលចូលរួមកិច្ចប្រជុំតាមអនឡាញនោះទេ៕