លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតសួរសុខទុក្ខជូនចំពោះលោក Duterte ប្រធានាធិបតីហ្វីលីពីនស្តីពីរឿងគ្រោះព្យុះសង្ឃរាដែលកើតនៅប្រទេសហ្វីលីពីន

2021-12-22 17:45:13 |ប្រភព:CRI

  ថ្ងៃទី២១​ ខែធ្នូ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតសួរសុខទុក្ខ​ជូនចំពោះលោកDuterte ប្រធានាធិបតីហ្វីលីពីនស្តីពីរឿង​គ្រោះព្យុះ​សង្ឃរាដែលកើត​នៅប្រទេស​ហ្វីលីពីន​។

  លោកស៊ីជីនភីងបានថ្លែងក្នុងសារលិខិត​ថា លោកបានភ្ញាក់ផ្អើលណាស់ដោយសារបាន​ដឹងថា ប្រទេសហ្វីលីពីនបានរងគ្រោះព្យុះសង្ឃរា​ ដែលបានបណ្តាល​ឱ្យមាន​ការស្លាប់បាត់បង់ជីវិតនិង​រងរបួស និងមានការខាតបង់ទ្រព្យសម្បត្តិយ៉ាង​ធ្ងន់ធ្ងរ ។ លោកសូមតាំងនាមឱ្យ​រដ្ឋាភិបាលចិន ប្រជាជនចិន ​និងក្នុង​នាមផ្ទាល់លោក​​សម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ​ចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិត​ ព្រមទាំងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះសមាជិកក្រុមគ្រួសាររបស់អ្នក​ស្លាប់​បាត់បង់ជីវិតនិងអ្នករងរបួសក្នុងគ្រោះមហន្តរាយ​លើក​នេះ​។ ប្រទេសចិនមានឆន្ទៈផ្តល់ជំនួយឧបត្ថម្ភឱ្យ​អស់ពីសមត្ថភាព​ដល់ហ្វីលីពីន។​​លោកជឿជាក់ថា ប្រជាជនក្នុង​តំបន់រងគ្រោះមុខជាអាចយកឈ្នះលើគ្រោះមហន្តរាយនិងកសាងផ្ទះឡើងវិញជាមិនខាន៕