ប្រទេសចិនសម្រេចដាក់ទណ្ឌកម្មដូចគ្នាចំពោះបុគ្គលិកពាក់ព័ន្ធរបស់អាមេរិក

2021-12-22 17:45:49 |ប្រភព:CRI

  ជា​ការ​ឆ្លើយតបនឹងការដាក់ទណ្ឌកម្មដោយ​ខុសច្បាប់របស់អាមេរិកចំពោះ​មន្ត្រីចិនដោយ​​យក​អ្វី​ដែល​ហៅ​ថា​ ​" "សិទ្ធិមនុស្សនៅស៊ីនជាំង"ធ្វើ​ជា​លេសនិង​អនុលោម​តាម​ច្បាប់ផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក លោក  Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២១​ ខែ​ធ្នូ​ថា ទង្វើ​នេះ​​បានជ្រៀតជ្រែកយ៉ាងខ្លាំងចំពោះ​កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ​ បានរំលោភ​លើក្រម​មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងប៉ះពាល់​ដល់​ទំនាក់ទំនងរវាងចិននិង​អាមេរិកយ៉ាងធ្ងន់ធ្ងរ ប្រទេសចិន​​ប្រឆាំងជា​ដាច់​ខាត​និង​ថ្កោល​ទោស​យ៉ាងខ្លាំងខក្លា​ចំពោះ​ករណីនេះ​ និងសម្រេចដាក់ទណ្ឌកម្មដូច​គ្នា​តាមផ្លូវ​ច្បាប់​ ។

   ប្រទេស​ចិនសម្រេចដាក់ទណ្ឌកម្ម​ចំពោះលោក​Manza ​ប្រធានគណៈកម្មាធិការអន្តរជាតិស្តីពីសេរីភាពសាសនានៃសហរដ្ឋអាមេរិក លោក Turker អនុប្រធានគណៈកម្មាធិការនេះ ព្រម​នឹងសមាជិក​ពីរនាក់​នៃ​គណៈកម្មាធិការនេះរួមមាន​​លោក​Bargava និង​លោក​ Karl ។ វិធានការដាក់​ទណ្ឌកម្ម​រួមមានការហាមមិន​ឱ្យ​បុគ្គល​ខាងលើចូលដែន​ប្រទេសចិន (រួមទាំងតំបន់​ចិន​ដីគោក ចិន​ហុងកុង និងចិន​ម៉ាកាវ) ការបង្កកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិន និងការហាមមិន​ឱ្យ​ពលរដ្ឋនិងស្ថាប័នចិនធ្វើ​ជំនួញ​ជាមួយពួកគេចាប់ពីថ្ងៃ២១ ខែធ្នូនេះ​តទៅ។