ពិធីចេញផ្សាយសៀវភៅ«លោកស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន»ភាគទីមួយជាភាសាម៉ាឡេស៊ីដែលសហការរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបាលបោះពុម្ពផ្សាយភាសាបរទេសចិននិងស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ីបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ។ ថ្នាក់ដឹកនាំម៉ាឡេស៊ី តំណាងអង្គការនានា តំណាងនៃធនាគារគំនិត និងឥស្សរជនគ្រប់មជ្ឈដ្ឋានសរុប ១៥០ រូបបានអញ្ជើញចូលរួមសកម្មភាពនាថ្ងៃដដែលនោះ ។
លោក AZHAR AZIZAN HARUN ប្រធានសភាជាន់ទាបនៃប្រទេសម៉ាឡេស៊ីបានថ្លែងថា ក្រោមការដឹកនាំរបស់លោកស៊ីជីនភីង ប្រទេសចិនចំណាយពេលមិនដល់ ១០ ឆ្នាំផង ក៏បានសម្រេចការលុបបំបាត់ភាពក្រីក្រទាំងស្រុងរបស់ជនក្រីក្រជិត១០០លាននាក់ ដែលទទួលបានសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ។ សៀវភៅ«លោកស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន»ភាគទីមួយជាភាសាម៉ាឡេស៊ីអាចជួយឱ្យអ្នកអានម៉ាឡេស៊ីកាន់តែច្រើនស្វែងយល់ដោយផ្ទាល់ពីគោលនយោបាយនិងទស្សនៈរបស់លោកស៊ីជីនភីងស្តីពីអភិបាលកិច្ចជាតិនិងការសម្រេចការអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាព៕