សិក្ខាសាលាអន្តរជាតិស្តីពីការប្រឆាំងនឹងភេរវកម្មលើកទី ២ បើកធ្វើនៅទីក្រុងប៉េកាំង

2021-12-23 16:39:33 |ប្រភព:CRI

  កាលពីថ្ងៃទី ២២ ខែធ្នូ សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ការ​ប្រឆាំង​នឹង​ភេរវកម្ម​លើកទី ២ ​ក្រោម​ប្រធានបទ​ “ស្ថានភាពថ្មី ការគំរាមកំហែងថ្មី និង​បញ្ហាប្រឈមថ្មី​នៃការប្រឆាំង​នឹង​ភេរវកម្ម​ និង​វិធានការថ្មី​សម្រាប់​រួមគ្នា​ឆ្លើយតប​” បាន​បើកធ្វើ​នៅទីក្រុង​ប៉េកាំង​ ។ ​ប្រឈម​នឹង​ការគំរាមកំហែងថ្មី និង​បញ្ហាប្រឈមថ្មី​ ដូចជា​កម្លាំងភេរវកម្ម​​ប្រើប្រាស់​ច្រើន​សន្ធឹក​នូវបច្ចេកវិទ្យា​ថ្មី និង​ធ្វើ​សកម្មភាពភេរវកម្ម​​កាន់តែលាក់កំបាំង​ កាន់​តែ​គឃ្លើន​​​តាម​រយៈ​បណ្តាញ​អ៊ីនធើណេត​ និង​ភេរវនិយម​សមគំនិតជា​មួយ​ក្រុមឧក្រិដ្ឋកម្ម​​ជាដើម ។ តំណាងចិននិង​អន្តរជាតិ​ជាច្រើនរូប​បាន​លើកឡើង​ថា គួរតែ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​ប្រកាន់ខ្ជាប់​ដំណោះស្រាយ​បញ្ហាពីឫសគល់​ ។

  លោក​Wu Jianghao ឧបការីរដ្ឋមន្រ្តីការបរទេសចិនបាន​ថ្លែងថា គួរតែជួយជ្រោមជ្រែង​ឱ្យ​អង្គការសហប្រជាជាតិ​ដើរតួនាទី​យ៉ាងពេញលេញ​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង​ភេរវកម្ម​ជាសកល ​ជួយ​ប្រទេសកំពុងអភិវឌ្ឍន៍​និង​ប្រទេសដែលនៅ​ជួរមុខ​នៃការ​ប្រយុទ្ធប្រឆាំងនឹង​ភេរវកម្មឱ្យ​​​បង្កើន​សមត្ថភាព​ប្រឆាំងនឹងភេរវកម្ម​និងលុប​បំបាត់ជ្រុលនិយម ព្រមទាំង​ស្តាប់​គោលជំហរ​និង​សំណូមពរ​របស់​ប្រទេសទាំងនេះ​អំពី​ការ​ប្រឆាំងនឹង​ភេរវកម្ម ៕