លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបជាមួយលោកHeYicheng ប្រធានតំបន់រដ្ឋាបាលពិសេសម៉ាកាវដែលមកធ្វើរបាយការណ៍ការងារនៅក្រុងប៉េកាំង

2021-12-24 17:37:23 |ប្រភព:CRI

  នៅល្ងាចថ្ងៃទី២២ ខែធ្នូ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបជាមួយលោកHeYicheng អគ្គនាយកនៃតំបន់រដ្ឋាបាលពិសេសម៉ាកាវដែលមកធ្វើរបាយការណ៍ការងារនៅក្រុងប៉េកាំង ដោយបានស្តាប់របាយកាណ៍ការងាររបស់លោកHeYichengស្តីពីស្ថានកាណ៍បច្ចុប្បន្ននិងសាលារដ្ឋភិបាលនៃតំបន់រដ្ឋាបាលពិសេសម៉ាកាវ។  

  លោកស៊ីជីនភីងបានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ តំបន់រដ្ឋបាលពិសេសម៉ាកាវបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរនិងមានស្ថិរភាព។ គ្រប់មជ្ឈដ្ឋាននៃតំបន់រដ្ឋបាលពិសេសម៉ាកាវយល់ដឹងកាន់តែច្បាស់ចំពោះបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងមានការគិតពិចារណាកាន់តែស៊ីជម្រៅចំពោះទិសដៅអភិវឌ្ឍន៍នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។ មាតុប្រទេសគឺជាការទីបង្អែកដ៏រឹងមាំសម្រាប់ម៉ាកាវក្នុងការរក្សាស្ថិរភាពនិងវិបុលភាពរយៈពេលយូររបស់ម៉ាកាវជាប់ជានិច្ច។ មជ្ឈិមបក្សកុម្មុយនិស្តចិននឹងបន្តអនុវត្តយ៉ាងមុតមាំនូវគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ក៏ដូចជាបន្តគាំទ្រដល់តំបន់រដ្ឋបាលពិសេសម៉ាកាវក្នុងការជំរញឱ្យសេដ្ឋកិច្ចវិវឌ្ឍរីកចម្រើនដោយសមរម្យនិងមានភាពចម្រុះ ដើម្បីចារិកនូវទំព័រប្រវត្តិសាស្រ្តថ្មីស្តីពីការអនុវត្តជាក់ស្តែងដោយជោគជ័យនូវគោលនយោបាយ“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដែលមានលក្ខណៈពិសេសម៉ាកាវដោយឥតឈប់ឈរ៕