ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ កិច្ចសហប្រតិបត្តិការនិងការវិនិយោគរបស់ប្រទេសចិននៅបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានបន្តកើនឡើង

2021-12-24 17:37:56 |ប្រភព:CRI

  ចាប់តាំងពីចូលឆ្នាំនេះមក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានបន្តកើនឡើង​។ យោងតាមទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងពាណិជ្ជកម្មចិនឱ្យ​ដឹងថា ​ ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ការវិនិយោគផ្ទាល់ផ្នែកមិនមែនហិរញ្ញវត្ថុរបស់ប្រទេសចិននៅបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើង ១២.៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ​ចំណែកគម្រោងម៉ៅការសំណង់បរទេសបានសម្រេចកំណើន ២.៦ %បើធៀបនឹងរយៈ​ពេលដូចគ្នា​នៃឆ្នាំ​ទៅ​។

  ក្នុងខែធ្នូឆ្នាំនេះ ផ្លូវដែកចិន-ឡាវដែលតភ្ជាប់ទីក្រុងគុនមីងខេត្ត​ យូណានប្រទេស​ចិននិងវៀងចន្ទននៃប្រទេសឡាវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ទន្ទឹមនឹងនេះ គម្រោងសំខាន់ៗមួយចំនួនទៀតក្រោមកិច្ច​សហការរវាងចិននិងបណ្តាប្រទេសតាម​បណ្តោយ​"ខ្សែក្រវាត់និងផ្លូវ"បាននិងកំពុងដំណើរការជាលំដាប់លំដោយ។