ខួប​ ១០ ឆ្នាំ​នៃ​​ការ​បង្កើតមជ្ឈមណ្ឌលចិន-អាស៊ាន៖ មជ្ឈមណ្ឌល​នេះបានក្លាយជា​ “មជ្ឈមណ្ឌលព័ត៌មាន និងសកម្មភាព​” សម្រាប់ជំរុញ​កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន

2021-12-24 17:38:19 |ប្រភព:CRI

  នៅថ្ងៃទី ២១ ខែធ្នូ ពិធី​បដិសណ្ឋារកិច្ចដើម្បីអបអរសាទរខួប ១០ ឆ្នាំ​នៃ​​ការ​បង្កើតមជ្ឈមណ្ឌលចិន-អាស៊ាន​បានប្រារព្ធធ្វើ​នៅទីក្រុងប៉េកាំង។ ភ្ញៀវកិត្តិយស​ចិន​និងបរទេសបានទទួលស្គាល់​យ៉ាងពេញលេញ​នូវតួនាទីរបស់មជ្ឈមណ្ឌលនេះថាជា “មជ្ឈមណ្ឌលព័ត៌មាន​និងសកម្មភាព​”​សម្រាប់ជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេស​​ចិននិង​អាស៊ាន​​រយៈពេល ១០ ឆ្នាំកន្លងមក ហើយរំពឹងថាមជ្ឈមណ្ឌលនេះអាចបន្ត​​ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ​​រវាងចិននិង​អាស៊ាន​ឱ្យ​វិវឌ្ឍរីកចម្រើនកាន់តែ​ស៊ីជម្រៅ ​។ ​ភ្ញៀវ​កិត្តិយសជិត​១០០​រូបដែល​មក​ពី​ប្រទេស​​ចិន​ ​កម្ពុជា ឡាវ វៀតណាម និង​ជប៉ុន​​ជាដើម​ បានអញ្ជើញ​​ចូល​រួម​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​នេះ។

     លោក Liu Jinsong អគ្គនាយកដ្ឋាននៃអគ្គនាយក​កិច្ចការអាស៊ីនៃក្រសួងការបរទេសចិន​បានថ្លែង​ថា  ប្រទេសចិនមានឆន្ទៈរួម​ជា​មួយបណ្តា​ប្រទេសអាស៊ាន​​ពុះពារបញ្ហា​ប្រឈមនិង​ហានិភ័យ​នានា ព្រមទាំង​អនុវត្តឱ្យ​បាន​ល្អ​នូវ​គំនិតឯកភាពរួម​ដ៏សំខាន់របស់​ថ្នាក់ដឹកនាំទ្វេភាគី​ ដើម្បី​សម្រេច​ការអភិវឌ្ឍ​រួម វិបុលភាពរួមនៃ​ប្រទេសទាំង​១១។