នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ រថភ្លើងល្បឿនលឿនដឹកជញ្ជូនទំនិញអន្តរជាតិលើកទី ១ ពីស្ថានីយ៍វៀងច័ន្ទខាងត្បូង ប្រទេសឡាវ ទៅដល់កំពង់ផែស្ងួតអន្តរជាតិតឺងជីន ទីក្រុងគុនមីញប្រទេសចិនដោយជោគជ័យ រថភ្លើងល្បឿនលឿនមានកុងតឺណឺចំនួនសរុប ៤០ ទូកុងតឺណឺ ដែលដឹកជញ្ជូនរ៉ែដែកចំនួន ១២០០ តោនពីប្រទេសឡាវនាំចេញទៅប្រទេសចិន ។
រថភ្លើងល្បឿនលឿននេះទៅដល់កំពង់ផែស្ងួតអន្តរជាតិតឺងជីនដែលមានន័យថា កំពង់ផែស្ងួតអន្តរជាតិតឺងជីនមានសមត្ថភាពផ្តល់ផែនការក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងភស្តុភារអន្តរជាតិ ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍មុខងារ កំពង់ផែស្ងួតអន្តរជាតិតឺងជីនជាមួយនឹងប្រទេសឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ាបង្កើតក្រុមការងារជំនាញ ឃ្លាំង យានដ្ឋានដឹកទំនិញជាដើម ដើម្បីជំរុញការសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី ។
អ្នកបកប្រែ៖刘蓉