កិច្ចប្រជុំការងារជនបទរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ខែធ្នូ។ លោកអគ្គលេខាការបក្ស Xi Jinping បាន គូសបញ្ជាក់ថា អ្នកទាំងអស់គ្នាសុទ្ធតែមានទំនួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យថា ទំនួលខុសត្រូវ ក្នុងសុន្ទរកថាសំខាន់ ដែលពាក្យនេះមានន័យសែនសំខាន់។
កសិកម្មជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិ។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨មក លោកអគ្គលេខាធិការ Xi Jinping បានយកចិត្តទុកដាក់ចំពោះការងារជនបទ កសិកម្មនិងកសិករ និងបានផ្តោតលើសន្តិសុខស្បៀងជាប់រហូតមក។ ស្ថិតនៅចំពោះមុខនឹងបម្រែ បម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងមួយរយឆ្នាំ និងទីប្រសព្វជាប្រវត្តិសាស្រ្តនៃគោល ដៅតស៊ូមួយរយឆ្នាំទាំងពីរ ក្នុងកិច្ចប្រជុំឆ្នាំនេះ លោកអគ្គលេខាធិការក្រើនរំលឹកពីសន្តិសុខស្បៀងនិងសង្កត់ធ្ងន់លើទំនួលសុខត្រូវ តើវាមានអត្ថន័យជ្រាលជ្រៅយ៉ាងណា?
ត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវខាងសន្តិសុខស្បៀង
មានសន្តិសុខស្បៀង ទើបមានសន្តិសុខជាតិ។ ការធានាសន្តិសុខស្បៀងប្រកបដោយសារៈសំខាន់។ បរិមាណផលិតស្បៀងរបស់ប្រទេសចិនបានលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ៧ ឆ្នាំជាប់ ដែលបានធានាយ៉ាងខ្លាំងនូវសន្តិសុខស្បៀងនៃប្រទេសចិនដែលមានប្រជនជន ១៤០០ លាននាក់។ ប៉ុន្តែដោយសារមានមនុស្សច្រើនមានដីស្រែតិច ការផ្គត់ផ្គង់ស្បៀងរបស់ប្រទេសចិននៅតែមានភាពតានតឹងក្នុងរយៈកាលមធ្យមនិងរយៈកាលយូរ។
ការរីករាលដាលនៃជំងឺឆ្លង និងអាកាសធាតុអាក្រក់ខ្លាំងជាដើមបាននាំមកនូវអស្ថិរភាពដល់ការផលិតស្បៀងជាសកល។ ការធានាឱ្យសេដ្ឋកិច្ចនិងសង្គមអភិវឌ្ឍដោយស្ថិរភាព ចាំបាច់ត្រូវធានាស្ថិរភាពនៃជនបទ កសិកម្មនិងកសិករ ក៏ដូចជាសន្តិសុខស្បៀង ដើម្បីឆ្លើយ តបនឹងអស្ថិរភាពខាងក្រៅតាមរយៈការធានាការផ្គត់ផ្គង់ស្បៀងក្នុងស្រុក។
ត្រូវធានាយ៉ាងខ្លាំងនូវប្រភេទកសិផលសំខាន់ៗ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គត់ស្បៀងរបស់ប្រទេសចិនមានសភាពគ្រប់គ្រាន់ ប៉ុន្តែការនាំចូលសណ្តែកសៀង និងប្រេងរុក្ខជាតិមានទ្រង់ទ្រាយធំបង្គួរ គឺពឹងលើបរទេសខ្លាំង។ ក្នុងឆ្នាំ ២០២០ ប្រទេសចិននាំចូលសណ្តែកសៀងលើសពី ១០០ លានតោន និងប្រេងរុក្ខជាតិចំនួន ៩៨៣ ម៉ឺនតោន។
លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាឱ្យបានល្អនូវការផ្គត់ផ្គង់ផលិតផលថ្នាក់បឋមជាបញ្ហាជាលក្ខណៈយុទ្ធសាស្ត្រដ៏សំខាន់មួយ ដូច្នេះត្រូវផ្តោតលើការបង្កបង្កើតស្បៀងនិងការផ្គត់ផ្គង់កសិផលសំខាន់ៗយ៉ាងពេញទំហឹង រក្សាលំនឹងទំហំដាំស្បៀង ពង្រីកយ៉ាងខ្លាំងនូវការបង្កបង្កើតសណ្តែកសៀងនិងសម្ភារៈប្រេង។
ត្រូវរក្សាដីស្រែទំហំ ១,២ លានហិកតាយ៉ាងប្រាកដប្រជា
ដីស្រែជាឬសគល់នៃការបង្កបង្កើតស្បៀង និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជានិរន្តរភាពរបស់ប្រជាជាតិចិន។ កិច្ចប្រជុំលើកនេះបានរៀបចំចាត់ចែងនូវវិធានការមួយចំនួន ដូចជាអនុវត្តឱ្យបានល្អនូវការការពារដីស្រែ ពង្រឹងទំនួលខុសត្រូវក្នុងការអភិរក្សដីស្រែ បង្កើនការគ្រប់គ្រងចំពោះការប្រើប្រាស់ដីស្រែ និងស្ថាបនាដីស្រែកសិកម្មទំហំ ១០០ លានមូ(ស្មើនឹង ៦,៦៧ លានហិកតា)តាមស្តង់ដារខ្ពស់។
“មិនអាចមានរោគភ្លេចភ្លាំងលើបញ្ហាហូបបាយ” “សូម្បីតែមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ក៏គ្មានសិទ្ធិខ្ជះខ្ជាយដែរ” “ពេលណាក៏មិនអាចនិយាយថាគ្មានបញ្ហាស្បៀងឡើយ” “អំពីបញ្ហាស្បៀង ត្រូវមើលឱ្យបានជ្រាលជ្រៅ និងវែងឆ្ងាយ”...តាំងពីសមាជកបក្សកុម្មុយនិស្តចិនលើកទី ១៨ មក លោកអគ្គលេខាធិការបក្ស Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខស្បៀងដែលជាបញ្ហានិរន្ត៍ ហើយក្រើនរំលឹកជានិច្ច និងបង្កើនការរៀបចំចាត់ចែង ដើម្បីធានាស្ថិរភាពនៃឃ្លាំងស្បៀងជាតិ ក្នុងន័យតាំងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ៕