ថ្ងៃទី២៦ ខែធ្នូ នៅក្រុងហ្វាងចូវ វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីការផ្សព្វផ្សាយនិងអភិបាលកិច្ចតំបន់ព្រំដែននៃសកលវិទ្យាល័យ ជីណាន ប្រទេសចិនបានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវក្រោមចំណងជើងថា «ឥទ្ធិពលចំពោះខ្សែសង្វាក់ឧស្សាហកម្មសំឡីកប្បាសជាសកលក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើតំបន់ស៊ីនជាំង »ដោយបានលើកឡើងថា អាមេរិកដាក់ទណ្ឌកម្មទៅលើសំឡីកប្បាសនៃតំបន់ស៊ីនជាំងដោយយកអ្វីដែលហៅថា “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម”ធ្វើជាលេស នឹងនាំមកនូវការវាយប្រហារនិងបំផ្លិចបំផ្លាញចំពោះខ្សែសង្វាក់ឧស្សាហកម្មសំឡីកប្បាសជាសកល ។
របាយការណ៍នេះសម្គាល់ឃើញថា ការបំផ្លាញឧស្សាហកម្មសំឡីកប្បាសរបស់ចិនគឺស្មើនឹងបំផ្លាញខ្សែសង្វាក់ឧស្សាហកម្មសំឡីកប្បាសជាសកលផងដែរ ។ ឧស្សាហកម្មសំឡីកប្បាសរបស់ចិនជាគន្លឹះក្នុងខ្សែសង្វាក់ឧស្សាហកម្មសំឡីកប្បាសជាសកល ដោយសារស៊ីនជាំងមានសំឡីកប្បាសគុណភាពខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏មានភាពពេញលេញ ។ មិនបាច់សង្ស័យឡើយ ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើសំឡីកប្បាសនៃតំបន់ស៊ីនជាំង នឹងបណ្តាលឱ្យមានការវាយប្រហារទៅលើគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ឧស្សាហកម្មសំឡីកប្បាសជាសកល ប្រការនេះមិនត្រឹមតែនឹងបំផ្លាញផលប្រយោជន៍របស់បណ្តាប្រទេសនានាក្នុងខ្សែសង្វាក់ឧស្សាហកម្មសំឡីកប្បាសជាសកលប៉ុណ្ណោះទេ ពោលគឺពាណិជ្ជករនាំចូលទំនិញនិងអ្នកប្រើប្រាស់របស់អាមេរិកក៏នឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលកើតមានក្រោយការដាក់ទណ្ឌកម្មផងដែរ ៕