អ្នកសារព័ត៌មានបានដំណឹងពីការិយាល័យនៃគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណេតនិងព័ត៌មានវិទ្យាមជ្ឈិមបក្សកុម្មុយនិស្តចិនឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណេតនិងព័ត៌មានវិទ្យាមជ្ឈិមបានបោះពុម្ពផ្សាយផែនការព័ត៌មានវិទ្យាជាតិក្នុងអំឡុងពេល “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤” ដែលបានគ្រោងផែនការសម្រាប់ការអភិវឌ្ឍនៃព័ត៌មានវិទ្យាក្នុងអំឡុងពេលអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”របស់ប្រទេសចិន ។ ផែនការនេះបានលើកឡើងថា ដល់ឆ្នាំ២០២៥ កិច្ចកសាងប្រទេសចិនឌីជីថលនឹងទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងសំខាន់ ហើយកម្រិតអភិវឌ្ឍន៍នៃព័ត៌មានវិទ្យាក៏ត្រូវបានលើកកម្ពស់យ៉ាងច្រើនដែរ ។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃការិយាល័យគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណេតនិងព័ត៌មានវិទ្យាមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ផែនការនេះលើកឡើងថា ដល់ឆ្នាំ២០២៥ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថលនឹងកាន់តែល្អពេញលេញ ប្រព័ន្ធច្នៃប្រឌិតថ្មីខាងបច្ចេកទេសឌីជីថលបានកកើតឡើងជាមូលដ្ឋាន គុណភាពនិងប្រសិទ្ធភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឡើងដល់កម្រិតឈានមុខលើពិភពលោក កិច្ចកសាងសង្គមឌីជីថលនឹងរីកចម្រើនយ៉ាងនឹងនរ កម្រិតកសាងរដ្ឋាភិបាលឌីជីថលនឹងត្រូវបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ សមត្ថភាពធានាជីវភាពបែបឌីជីថលរបស់ប្រជាជននឹងត្រូវបង្កើនយ៉ាងលាក់ច្បាស់ ហើយបរិយាកាសអភិវឌ្ឍឌីជីថលូបនីយកម្មក៏កាន់តែមានភាពពេញលេញជាសន្សឹមៗផងដែរ ។