ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំធ្វើសន្និសីទស្តីពីការលើកមតិស្ថាបនានិងលើកពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីរៀនសូត្រប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីនៃសន្និសីទព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
សន្និសីទបានគូសបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំប្រកបដោយអត្ថន័យជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្របក្សនិងរដ្ឋ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានដឹកនាំប្រជាជនគ្រប់ជនជាតិនៃបក្សកុម្មុយនិស្តចិនទាំងមូលនិងទូទាំងប្រទេសចិន ធ្វើសកម្មភាពអបអរសាទរយ៉ាងឱឡារិកចំពោះខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន រៀបចំធ្វើកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ដោយជោគជ័យ ធ្វើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រទីបីនៃបក្សកុម្មុយនិស្តចិន រៀបចំសកម្មភាពរៀនសូត្រនិងអប់រំប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន យកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រតាមពេលកំណត់ កសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់ សម្រេចបាននូវគោលដៅខិតខំតស៊ូ១០០ឆ្នាំទីមួយ និងចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនិងឆ្ពោះទៅកាន់ការសម្រេចគោលដៅខិតខំតស៊ូ១០០ឆ្នាំទីពីរ ។
លោក Xi Jinping បានលើកឡើងថា ការរៀបចំធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ជាភារកិច្ចនយោបាយចម្បងនៃការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅឆ្នាំក្រោយ ។ សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនត្រូវអនុវត្តភារកិច្ចយ៉ាងម៉ត់ចត់និងធ្វើការងារគ្រប់វិស័យឱ្យបានល្អដោយភាពទទួលខុសត្រូវខាងនយោបាយនិងប្រវត្តិសាស្ត្រ ។ ត្រូវអប់រំនិងណែនាំអ្នកដឹកនាំនិងកម្មាភិបាលឱ្យតម្កល់ទុកបក្សឱ្យបានត្រឹមត្រូវ ចាត់ទុកខ្លួនឯងឱ្យបានត្រឹមត្រូវ បម្រើស្ថានភាពទូទៅ ខិតខំប្រឹងប្រែងទាំងប្រាជ្ញាស្មារតីនិងកម្លាំងកាយរបស់ខ្លួន ។