ប្រទេសចិនចេញផ្សាយសៀវភៅសស្តីពីការហាមឃាត់ការនាំចេញជាលើកដំបូង

2021-12-29 16:01:24 |ប្រភព:CRI

  ថ្ងៃ​ទី​២៩​ខែ​ធ្នូ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​ចេញ​ផ្សាយ​សៀវ​ភៅ​ស​ស្តីពី«ការ​ហាម​ឃាត់​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន»។

  នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​ចិន​ចេញ​ផ្សាយ​សៀវភៅ​ស​ស្តីពី​ការ​ហាម​ឃាត់​ការ​នាំ​ចេញ ក្នុង​ន័យ​ធ្វើ​អធិប្បាយដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​គោល​ជំហរ​ របប​និង​ការ​អនុវត្ត​ជាក់​ស្តែង​របស់​ចិន​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​មាន​សុក្រឹតភាព និង​អធិ​ប្បាយ​ពី​គំនិត​ផ្តួច​ផ្តើម​និង​សកម្មភាពរបស់​ចិន​ក្នុង​ការ​គាំពារ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ពិភពលោក ក៏​ដូច​ជា​​គាំពារ​សន្តិសុខ​ជាតិនិង​អន្តរជាតិផងដែរ។

  សៀវភៅ​ស​បាន​លើកឡើងថា ក្នុង​នាម​ជា​រដ្ឋ​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ជា​ប្រទេស​ធំ​បំផុត​ខាង​ពាណិជ្ជកម្ម​ទំនិញ​និង​ឧស្សាហ​កម្ម​ផលិតកម្ម​ពិភពលោក ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​គោល​ការណ៍​ស្តីពី​ការ​គាំពារ​សន្តិសុខ​ជាតិ គាំពារ​សន្តិភាព​ពិភពលោក​និង​សន្តិសុខ​ក្នុង​តំបន់ ព្រម​ទាំង​ធ្វើ​ឱ្យ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​មាន​សុក្រឹតភាពជា​បន្ត​បន្ទាប់។

  សៀវភៅ​ស​បាន​លើកឡើង​ទៀត​ថា ប្រទេស​ចិន​ប្រើ​ក្រសែ​ភ្នែក​សកល​គិត​ពិចារណា​ពី​ទំនួល​ខុស​ត្រូវរបស់​ខ្លួន អនុវត្ត​យ៉ាង​ផ្ចត់​ផ្ចង់​នូវ​កាតព្វកិច្ច​អន្តរជាតិ បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ចូល​រួម​យ៉ាង​សកម្ម​នូវ​កិច្ច​សម្រប​សម្រួល​អន្តរជាតិ​អំពី​ការ​ហាម​ឃាត់​ការ​នាំ​ចេញ​ដោយ​ការ​អនុវត្ត​ជាក់​ស្តែង ពួត​ដៃ​ជា​មួយ​បណ្តា​ប្រទេស​នានា​ដើម្បី​រួម​គ្នា​បង្កើត​សហគមន៍​រួម​វាសនា​របស់​មនុស្ស​ជាតិ ដែល​បាន​បំពេញ​បន្ថែម​ថាមពល​វិជ្ជមាន​ទៅ​ក្នុង​សន្តិភាព​និង​ការអភិវឌ្ឍរបស់​ពិភពលោក ៕