នៅវេលាម៉ោង៧ យប់ថ្ងៃទី៣១ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិននឹងថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណែត ។ ប៉ុស្តិ៍ចម្រុះ ប៉ុស្តិ៍ព័ត៌មាន ប៉ុស្តិ៍អន្តរជាតិជាភាសាចិន ប៉ុស្តិ៍ទម្រង់៤Kរបស់ស្ថានីយទូរទស្សន៍មជ្ឈិមចិន និងប៉ុស្តិ៍ភាសាបរទេសនៃស្ថានីយទូរទស្សន៍អន្តរជាតិចិន ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយវិទ្យុអន្តរជាតិចិន ព្រមទាំងវេបសាយនៃប្រព័ន្ធសារព័ត៌មាននិងAPPព័ត៌មានសំខាន់ៗរបស់មជ្ឈិមចិន ដូចជាវេបសាយកាសែតប្រជាជនចិន វេបសាយទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វា APP ព័ត៌មាននៃស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើមនឹងចាក់ផ្សាយសុន្ទរកថានេះក្នុងពេលតែមួយ ៕