ក្រសួងការបរទេសចិនថែ្លងថា៖ការងារត្រៀមរៀបចំគ្រប់ផែ្នកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានប្រពឹត្តិទៅយ៉ាងល្អប្រសើរដែលទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់

2021-12-30 16:10:53 |ប្រភព:CRI

  នៅថៃ្ងទី ​២៩ ​ខែធ្នូ ​លោក ​Zhao ​Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងថា ​នា​ពេល​បច្ចុប្បន្ននេះ ​ការត្រៀមរៀបចំ​ការប្រកួតកីឡាអូឡាំពិក​រដូវរងាក្រុងប៉េកាំង​បាន​ឈាន​ចូល​ដំណាក់កាលគន្លឹះ ​ហើយ​ទីក្រុងប៉េកាំង​ដែល​ក្លាយជា​ទីក្រុង​ដំបូងបង្អស់​នៅលើ​ពិភព​លោក​ដែលបាន​រៀបចំ​ទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ​និងការប្រកួតកីឡា​អូឡាំ​ពិក​រដូវ​រងា​នឹង​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិករដូវរងា​មួយលើក​ដែល​ប្រកប​ដោយ​"ភាព​បៃតង ​សុវត្ថិភាព​និង​ភាពទាក់ទាញ"​ចំពោះ​ពិភពលោក ​។​

  លោក ​Zhao ​Lijian ​បាន​លើកឡើង​ថា ​ការងារ​ត្រៀមរៀបចំ​គ្រប់ផែ្នក​នៃ​ការប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្រុងប៉េកាំង​បាន​ប្រពឹត្តិទៅ​យ៉ាងល្អប្រសើរ​ដែល​ទទួលបាន​សមិទ្ធផល​គួរឱ្យ​កត់​សម្គាល់ ​។ ​ក្នុង​មួយរយៈពេលកន្លងមក ​អត្តពលិក​និង​ឥស្សរជនគ្រប់មជ្ឈដ្ឋាន​នៃ​ប្រទេស​ជាច្រើន​ព្រមទាំង​អង្គការអន្តរជាតិ ​ដូចជា ​គណៈកម្មាធិការកីឡាអូឡាំពិក​អន្តរជាតិ​ជា​ដើម​សុទ្ធតែ​បាន​នាំគ្នា​សម្តែង​ការគាំទ្រ​និងការរំពឹងទុក​របស់ខ្លួន​ចំពោះ​ការប្រកួត​កីឡា​អូឡាំ​ពិក​រដូវ​រងា​ក្រុង​ប៉េកាំង ​៕​