កាលពីថ្ងៃទី២៩ខែធ្នូ លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា បច្ចុប្បន្ននេះ វីរុសបម្លែងថ្មី Delta និង វីរុសបម្លែងថ្មី Omicron បានបង្កជា “ការគំរាមកំហែងទ្វេដង” ធ្វើឱ្យចំនួនករណីឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបង្កើតកំណត់ត្រាថ្មី ព្រមទាំងបណ្កាលឱ្យចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងអ្នកស្លាប់បាត់បង់ជីវិតកើនឡើងជាច្រើនម្តងទៀត ។
លោក Tedros Adhanom Ghebreyesus បានអំពាវនាវម្តងទៀតឱ្យប្រទេសនានាចែកចាយវ៉ាក់សាំងកូវីដ១៩ឱ្យកាន់តែស្មើគ្នា ហើយដាស់តឿនឱ្យមានការចាត់វិធានការបង្ការដោយគ្រប់ជ្រុងជ្រោយផងដែរ ។ ប៉ុន្តែលោកបានថ្លែងទៀតថា លោកនៅតែមានសុទិដ្ឋិនិយមថា យើងនឹងអាចបញ្ចប់ការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅឆ្នាំ២០២២ ។