ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ផ្លាស់ប្តូរប្រវត្តិសាស្រ្តការប្រើប្រាស់អគ្គិសនីរបស់ប្រទេសកម្ពុជា

2021-12-30 16:21:24 |ប្រភព:中国新闻网

  លើទន្លេសេសានមានទំនប់ធំមួយឆ្លងកាត់ទន្លេ​ ដែលមានប្រវែងសរុប ៦,៥០០ ម៉ែត្រ ទីនេះគឺជាវិស្វកម្មវារីអគ្គិសនីធំជាងគេរបស់ប្រទេសកម្ពុជា គឺស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ។

  លោក លី​ មឺងស៊ីន តំណាង​ក្រុមហ៊ុន Huaneng HydroLancang International Energy នៃក្រុមហ៊ុន China's Huaneng Hydrolancang International Energy  ប្រចាំ​កម្ពុជាបានបញ្ជាក់ថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ជាស្ថានីយ៍វារីអគ្គិសនីដំបូងដែលជាស្ថានីយ៍វារីអគ្គិសនីបង្កើតថាមពលកើតឡើងវិញនៃក្រុមហ៊ុន China's Huaneng Hydrolancang International Energy  កសាងនៅប្រទេសកម្ពុជា ស្ថានីយ៍វារីអគ្គិសនីនេះជាស្ថានីយ៍វារីអគ្គិសនីមានលក្ខណៈបៃតង កាបូនទាប ការពារបរិស្ថាន ចាប់ពីស្ថានីយ៍វារីអគ្គិសនីនេះបានត្រូវប្រើប្រាស់បាន​សម្រាល​បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​មិន​គ្រប់គ្រាន់​នៅ​កម្ពុជា។

  ប្រទេសកម្ពុជាមានធនធានទឹកបែបសម្បូរ ប៉ុន្តែ ដោយសារខ្វះខាតសមត្ថភាពអភិវឌ្ឍន៍ ដូច្នេះ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់ និងការពឹងផ្អែកលើការនាំចូល ។ នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៨ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ត្រូវបានប្រើប្រាស់ជាផ្លូវការ ដែលបានផ្លាស់ប្តូរប្រវត្តិសាស្រ្តនូវការប្រើប្រាស់អគ្គិសនីរបស់ប្រទេសកម្ពុជា ។

   ស្ថានីយ៍វារីអគ្គិសនី  ផ្តល់កម្លាំងអគ្គិសនីសរុបចំនួន ៤០ម៉ឺនគីឡូវ៉ាត់ដែលស្មើ២០%នៃកម្លាំងអគ្គិសនីសរុបរបស់ប្រទេសកម្ពុជា ការផលិតថាមពលប្រចាំឆ្នាំអាចឡើងដល់ ១.៩៧ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលបានការប្រែស្ថានភាពប្រទេសកម្ពុជាពឹងផ្អែកលើអគ្គិសនីនាំចូលពីបរទេស ។ ក្នុងពិធីដាក់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ប្រើប្រាស់ជាផ្លូវការ រដ្ឋាភិបាលបានប្រកាសអំពីការកាត់បន្ថយថ្លៃ​ដើមអគ្គិសនីរបស់ប្រទេសកម្ពុជា ។

  ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២បាននាំបទពិសោធន៍កាត់បន្ថយភាពក្រីក្រ "បែបចិន" ដែលបានជំរុញគ្រួសារសរុប ៨៤០ គ្រួសារ និងប្រជាជនក្រីក្រចំនួនសរុប ​៣៦៩០ នាក់ផ្លាស់ប្តូរផ្ទះថ្មី ។

  ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន China's Huaneng Hydrolancang International Energy ភូមិថ្មីក្លាយជាភូមិគំរូមិត្តភាពកម្ពុជា-ចិន ។ ភូមិថ្មីមាន ៣ ផ្នែក កន្លែងសម្រាប់ផ្ទះថ្មី និងវិធីបានគោរពឆន្ទៈរបស់កសិករ​ ។ ដើម្បីលើកកម្រិតការរស់នៅ​របស់កសិករ នៅភូមិថ្មី ក្រុមហ៊ុន China's Huaneng Hydrolancang International Energy បានសាងសង់អណ្តូងទឹក ផ្លូវ ខ្សែអគ្គិសនី សាលារៀន និងមន្ទីរពេទ្យជាដើម ។

  ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុកខែ្មរ ក្រុមហ៊ុនស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២បានធ្វើផែនការបណ្តុះបណ្តាលជាង​អគ្គីស​នីក្នុងរយៈពេល ១៥ ឆ្នាំ ជាង​អគ្គីស​នីចិន និងជាង​អគ្គីស​នីកម្ពុជាចុះកិច្ចព្រមព្រៀងគ្រូ និងសិស្ស និងបង្រៀនដោយ”មួយទល់មួយ ” រៀនស្គាល់គ្រឿងបរិក្ខារ អគាររោងចក្រ និង ចំណេះដឹងជាមូលដ្ឋាននៃថាមពលអគ្គិសនី ចុងក្រោយមានការបណ្តុះបណ្តាលជាង​អគ្គីស​នីខ្មែរចេះវិភាគជាប្រព័ន្ធ ការវិនិច្ឆ័យ និងមានសមត្ថភាពដោះស្រាយបញ្ហា ។ សព្វថ្ងៃ ប្រទេសចិនបានបណ្តុះបណ្តាលជាង​អគ្គីស​នីកម្ពុជាចំនួន​២០ រូប​។

  ក្នុងដំណើរការប្រើប្រាស់ស្ថានីយ៍វារីអគ្គិសនី ក្រុមហ៊ុនស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២យកចិត្តទុកដាក់បញ្ហា​បរិស្ថានជាបញ្ហាចំបង ។

  ក្រុមហ៊ុនស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២មានបទប្បញ្ញត្តិថា ហាមឃាត់ចោលកាកសំណល់ទៅក្នុងទន្លេ និងផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីការការពារត្រី ។ ដើម្បីបំពេញតាមតម្រូវការត្រីទៅវិញទៅមកក្នុងទន្លេ ក្រុមហ៊ុនបានវិនិយោកទុន​ ១,៥០០,០០០ ដុល្លារក្នុងការបន្ថែមផ្លូវត្រីជីវសាស្ត្រ ។

  អ្នកបកប្រែ៖刘蓉