សកម្មភាព “ការឆ្លើយឆ្លងគ្នារវាងប៉េកាំង ហុងកុង ម៉ាកាវនិងស្ថានីយអវកាសTiangongក្នុងថ្ងៃបុណ្យចូលឆ្នាំថី្មឆ្នាំសកល”នឹងរៀបចំធ្វើនៅរសៀលថ្ងៃទី១ ខែមករាឆ្នាំ២០២២ ។ សកម្មភាពនេះនឹងធ្វើឡើងតាមទម្រង់ភ្ជាប់ខ្សែទូរសព្ទរវាងភពផែនដីនិងទីអវកាស និងមានការចូលរួមពីតំបន់ជាច្រើន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងផ្សាយផ្ទាល់ពីសកម្មភាពនេះ ។ ដល់ពេលនោះ អ្នកជំនាញខាងអវកាសនិងអវកាសយានិកនៅស្ថានីយអវកាស Tiangong និងធ្វើការផ្លាស់ប្តូរជាមួយនិស្សិតនៃក្រុងប៉េកាំង ហុងកុងនិងម៉ាកាវ ។
សូមបញ្ជាក់ថា សកម្មភាពលើកនេះរៀបចំដោយរដ្ឋបាលនៃរដ្ឋាបាលតំបន់ពិសេសហុងកុង រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលមជ្ឈិមចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុង ការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលមជ្ឈិមចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្ស និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សកម្មភាពនេះនឹងធ្វើឡើងនៅបីទីតាំងដោយឡែកពីគ្នា គឺក្រុងប៉េកាំង ហុងកុងនិងម៉ាកាវ ហើយនឹងធ្វើការទាក់ទងគ្នាជាមួយស្ថានីយអវកាសTiangong ក្នុងពេលដំណាលគ្នា ។ សកម្មភាពលើកនេះរួមមានកម្មវិធីដូចជានិស្សិតប៉េកាំង ហុងកុងនិងម៉ាកាវធ្វើការផ្លាស់ប្តូរជាមួយអ្នកជំនាញខាងអវកាស និងកិច្ចសន្ទនារវាងភពផែនដីនិងទីអវកាសជាដើម ៕