សៀវភៅសស្តីពី«ការហាមឃាត់ការនាំចេញរបស់ប្រទេសចិន»ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយកាលពីថ្ងៃទី២៩ខែធ្នូ បានលើកឡើងថា ការគ្រប់គ្រងការនាំចេញអន្តរជាតិគួរតែវិវឌ្ឍរីកចម្រើនទៅកាន់ទិសដៅដ៏យុត្តិធម៌ សមហេតុសមផលនិងគ្មានភាពរើសអើង។ នេះគឺជាផ្លូវត្រឹមត្រូវដែលប្រទេសចិនបានចង្អុលបង្ហាញដោយសំដៅចំពោះបាតុភាពច្របូកច្របល់មួយចំនួនតូចក្នុងអភិបាលកិច្ចអន្តរជាតិចំពោះការគ្រប់គ្រងការនាំចេញនិងគំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ដើម្បីធ្វើឱ្យគប់ភ្លើងនៃពហុភាគីនិយមចាំងបំភ្លឺផ្លូវរបស់មនុស្សជាតិ។
អ្នកជំនាញបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជំរុញរបស់សហរដ្ឋអាមេរិក បានលេចចេញចរន្តបញ្រ្ចាសទិសលើវិស័យគ្រប់គ្រងការនាំចេញអន្តរជាតិដែលមិនមែនជំរុញដល់ការអភិវឌ្ឍរបស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះទេ តែគឺជំរុញដល់ការផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មិនមែនជំរុញដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនោះទេ តែគឺធ្វើឱ្យការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដើរថយក្រោយ ហើយមិនមែនបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិនោះទេ តែគឺបង្កើតជាក្រុមសម្ព័ន្ធតូចខាងបច្ចេកវិទ្យា។
ប្រព័ន្ធគ្រប់គ្រងការនាំចេញអន្តរជាតិដ៏យុត្តិធម៌ សមហេតុសមផលនិងគ្មានភាពរើសអើងគឺជាផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ។ បណ្តាប្រទេសនានាអនុវត្តការហាមឃាត់ការនាំចេញ ជំរុញនិងធ្វើឱ្យមានសុក្រឹតភាពនូវកិច្ចកសាងប្រព័ន្ធនិងយន្តការក្នុងការគ្រប់គ្រងការនាំចេញរបស់ខ្លួន គួរតែរួមវិភាគទានក្នុងការគាំពារ ជំរុញនិងធានាដល់ការធ្វើសកលភាវូបនីយកម្មឱ្យទទួលការអភិវឌ្ឍជាបន្តបន្ទាប់ តែគឺមិនត្រូវក្លាយជាឧបសគ្គក្នុងការអភិវឌ្ឍបែបសកលភាវូបនីយកម្មនោះឡើយ៕