ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៥មានចំណុចពិសេសជាច្រើន

2022-11-10 13:31:23
ប្រភព:ស៊ីនហួចិន

ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៥បាន ប្រារព្ធនៅទីក្រុងសៀងហៃ កាលពីថ្ងៃទី៥ ដល់ថ្ងៃ ទី១០ ខែវិច្ឆិកា ដោយមានប្រទេស តំបន់និង អង្គការអន្តរជាតិសរុបចំនួន ១៤៥ មកចូលរួម។ ក្នុងនោះ មានសហគ្រាសមកពីប្រទេស និងតំបន់ ចំនួន ១២៧ បានចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មសហគ្រាស ហើយមានប្រទេសចំនួន ៦៦ និងអង្គការអន្តរជាតិចំនួន៣ បានបង្ហាញ ខ្លួននៅក្នុងការតាំងពិព័រណ៍ទូទៅថ្នាក់ជាតិ មាន សហគ្រាសកំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខក្នុងវិស័យចំនួន២៨៤ មកចូលរួមក្នុងការតាំងពិព័រណ៍ ហើយចំនួន សហគ្រាសចូលរួមសរុបមានច្រើនជាងឆ្នាំមុន។ ផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាកម្មថ្មី រាប់រយប្រភេទ បានត្រូវដាក់តាំងបង្ហាញក្នុង ពិព័រណ៍នាំចូលអន្តរជាតិចិនលើកនេះ។

មិនតែ ប៉ុណ្ណោះ បានរៀបចំតំបន់ពិព័រណ៍ទូទៅជាថ្មី “ប្រទេសចិនក្នុងទសវត្សរ៍នេះ—ពិព័រណ៍សមិទ្ធផល នៃការបើកចំហទៅក្រៅប្រទេស” តំបន់ពិព័រណ៍ ពិសេសដំណាំកសិកម្ម និងឧស្សាហកម្មគ្រាប់ពូជ ដំណាំ និងតំបន់ពិព័រណ៍ពិសេសAI ហើយវេទិកា “ពិព័រណ៍នាំចូលឌីជីថល”ត្រូវបានបើកដំណើរការ ជាលើកដំបូង។ ក្នុងអំឡុងពេលពិព័រណ៍នាំចូលអន្តរជាតិចិន វេទិកាហុងឈាវ បានរៀបចំសាខាវេទិកាសរុប ចំនួន ២៤ មានដូចជា វេទិកាជាន់ខ្ពស់ស្តីពី “RCEP និងការបើកចំហលើកម្រិតកាន់តែខ្ពស់” ការចេញផ្សាយ«របាយការណ៍បើកចំហពិភព- លោកឆ្នាំ២០២២» និងសិក្ខាសាលាអន្តរជាតិ ជាដើម៕

អ្នកបកប្រែ៖ 李吒

ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៥មានចំណុចពិសេសជាច្រើន