"រសជាតិអង្គរ" ជិះ "រថយន្តល្បឿនលឿន CIIE " ទៅទីផ្សារប្រទេសចិន

2022-11-11 20:42:55
ប្រភព:កាសែតយូណានដេលី

ពិព័រណ៍នាំចូលអន្តរជាតិចិន(CIIE)លើកទី៥បានប្រារព្ធនៅទីក្រុងសៀងហៃកាលពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា។ ក្នុងអំឡុងពេលនោះ នៅពន្លាពិព័រណ៍លេខ៨ បានរៀបចំពិព័រណ៌ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ក្រោមប្រធានបទ"រសជាតិអង្គរ" ដោយស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ដែលមានផលិតផលកម្ពុជាដូចជា គុយទាវពិសេសគ្រឿងទេស ស្ករត្នោត ផ្លែចេក និងផ្លែស្វាយជាដើម ដែលបានទាក់ទាញអ្នកចូលរួមតាំងពិព័រណ៍មកភ្លក់រសជាតិ។

កញ្ញា ប៊ិនណារីតាអនុព័ន្ធពាណិជ្ជកម្មជំនាញនៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ បានណែនាំថា "តាមរយៈពិព័រណ៍នាំចូលអន្តរជាតិចិនយើងបានបង្ហាញ និងផ្សព្វផ្សាយនូវមុខម្ហូបប្រពៃណី និងកសិផលរបស់កម្ពុជា ហើយជួយអ្នកប្រើប្រាស់ចិនកាន់តែច្រើនបានស្វែងយល់អំពីកសិផលកម្ពុជាដែលមានលក្ខណៈបៃតង និងគុណភាពខ្ពស់"។ កញ្ញាបនែ្ថមទៀតថា ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ អត្រាកំណើនជាមធ្យមប្រចាំឆ្នាំនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជារវាងចិនគឺប្រហែល៧% ហើយកសិផលសំខាន់ៗរបស់កម្ពុជាដែលបាននាំចេញទៅប្រទេសចិនមានដូចជា ផ្លែចេក ផ្លែស្វាយ ស្វាយចន្ទី ដំឡូងមី ម្រេច កៅស៊ូ និងអង្ករជាដើម៕ 

អ្នកសារព័ត៌មាន៖ សិន យាន់  ហាន ឈេងយួន  ហឺ រុង

អ្នកបកប្រែ៖ 李吒

"រសជាតិអង្គរ" ជិះ "រថយន្តល្បឿនលឿន CIIE " ទៅទីផ្សារប្រទេសចិន