ទិវាវប្បធម៌បង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិឆ្នាំ២០២២ បង្ហាញកម្លាំងទាក់ទាញនៃសម្លៀកបំពាក់ជនជាត
នាថ្ងៃទី១៥ ខែវិច្ឆិកា ទិវាវប្បធម៌បង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិឆ្នាំ ២០២២ និងសប្តាហ៍សម្លៀកបំពាក់ជនជាតិគុនមីញ បានរៀបចំនៅខេត្តយូណាន ប្រទេសចិន ក្រោមប្រធានបទ"សម្លៀកបំពាក់ផ្លូវសូត្រ យូណានចម្រុះពណ៌"។
ក្រុមបង្ហាញម៉ូដសម្លៀកបំពាក់ដែលមកពីមណ្ឌល ឬក្រុងចំនួន១៦នៃខេត្តយូណានបានសម្តែងជាង ៥០ លើក ដើម្បីបង្ហាញពីកម្លាំងទាក់ទាញនៃសម្លៀកបំពាក់ជនជាតិដ៏ល្អប្រណីតរបស់ខេត្តយូណាន។
ចាប់តាំងពីការរៀបចំឡើងនៅឆ្នាំ ២០១៦ មក ទិវាវប្បធម៌បង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិប្រធានបទ"សម្លៀកបំពាក់ផ្លូវសូត្រ យូណានចម្រុះពណ៌" បានបន្ត និងអភិវឌ្ឍន៍ជំនាញបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ ដោយបង្ហាញពីធនធានធម្មជាតិ លក្ខណៈពិសេសភូមិសាស្រ្ត និងវប្បធម៌ជនជាតិដ៏សម្បូរបែបរបស់ខេត្តយូណាន ដែលបានក្លាយទៅជាសកម្មភាពម៉ាកសញ្ញាវប្បធម៌ដែលមានឥទ្ធិពលដ៏ខ្លាំងនៅក្នុងខេត្តយូណាន និងល្បីឈ្មោះក្នុងប្រទេសចិន៕
អ្នកសារព័ត៌មាន៖ ជូ ហៃ
អ្នកបកប្រែ៖Li Zha