ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦បានបើកសម្ពោធជាផ្លូវការ ពន្លាពិព័រណ៌ធំទាំង ១៣ បានបង្ហាញរូបភាពយ៉ាងអស្ចារ្យ

2022-11-22 13:32:48
ប្រភព:ស៊ីនហួចិន

ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦(ហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦)បានបើកសម្ពោធនៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងគុនមីញ ខេត្តយូណាន ប្រទេសចិន។ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានផ្ញើសារលិខិតអបអរសាទរចំពោះពិព័រណ៍លើកនេះ។

ពិព័រណ៍អាស៊ីខាងត្បូងលើកនេះរៀបចំតំបន់តាំងពិព័រណ៍រូបភាពចំនួនពីរ គឺស្តង់ពិព័រណ៍ប្រទេសបង់ក្លាដែសជាប្រទេសប្រធានបទ និងស្តង់ពិព័រណ៍ប្រទេសឡាវជាប្រទេសកិត្តិយស ពន្លាពិព័រណ៌ធំទាំង ១៣  បានបង្ហាញរូបភាពយ៉ាងអស្ចារ្យ ក្នុងចំណោមនោះ ពន្លាពិព័រណ៍ជំនាញមានចំនួន ៨ ដែលមានចំនួនលើសពី ៦០% ក្នុងពន្លាទាំងអស់​ ដែលផ្តោតលើឧស្សាហកម្មអភិវឌ្ឍន៍សំខាន់ៗនៃខេត្តយូណាន មានដូចជាថាមពលបៃតង កសិកម្មទំនើបដែលមានលក្ខណៈពិសេសខ្ពង់រាប ជីវវេជ្ជសាស្ត្រនិងសុខភាពទូលំទូលាយឧស្សាហកម្មផលិតកម្មជឿនលឿន ទេសចរណ៍និងវប្បធម៌ជាដើម។

ពិព័រណ៍អាស៊ីខាងត្បូងលើកនេះរៀបំចំក្រោមប្រធានបទ "រួមគ្នាចែករំលែកកាលានុវត្តភាពថ្មី រួមគ្នាស្វែងរកការអភិវឌ្ឍថ្មី" ដែលជាពិព័រណ៍អន្តរជាតិខ្នាតធំលើកដំបូង ដែលរៀបចំឡើងក្នុងខេត្តយូណាន បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី២០៕

អ្នកបកប្រែ៖ Li Zha

ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦បានបើកសម្ពោធជាផ្លូវការ ពន្លាពិព័រណ៌ធំទាំង ១៣ បានបង្ហាញរូបភាពយ៉ាងអស្ចារ្យ