ផ្លូវរថភ្លើងចិន-ឡាវផ្នែកប្រទេសឡាវ រៀបចំការប្រកួតវិជ្ជាជីវៈបុគ្គលិកលើកទី១
2022-11-24 17:19:54
ប្រភព:ស៊ីហួចិន
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ក្រុមហ៊ុនផ្លូវរថភ្លើងឡាវ-ចិន ដែលទទួលខុសត្រូវក្នុងការដំណើការរបស់ផ្លូវរថភ្លើងចិន-ឡាវផ្នែកប្រទេសឡាវ បានរៀបចំការប្រកួតវិជ្ជាជីវៈបុគ្គលិករយៈពេល ៣ ថ្ងៃ បុគ្គលិកឡាវចំនួន ២២១ នាក់ និងបុគ្គលិកចិនចំនួន ១៥២ នាក់បានចូលរួមក្នុងការប្រកួត។ នេះជាលើកទី ១ ដែលផ្លូវរថភ្លើងចិន-ឡាវផ្នែកប្រទេសឡាវរៀបចំការប្រកួតវិជ្ជាជីវៈបុគ្គលិក។
តាមរយៈការរៀបចំការប្រកួតវិជ្ជាជីវៈបុគ្គលិក ដើម្បីក្រុមហ៊ុនផ្លូវរថភ្លើងឡាវ-ចិនត្រួតពិនិត្យការងារដំណើរការរបស់ផ្លូវរថភ្លើងចិន-ឡាវតាំងពីការបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈមួយឆ្នាំមក ជួយបុគ្គលិកលើកកម្ពស់កម្រិតវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលធនធានមនុស្សកាន់តែច្រើនសម្រាប់ការដំណើរការដោយមានគុណភាពខ្ពស់របស់ផ្លូវរថភ្លើងចិន-ឡាវ៕
អ្នកសារព័ត៌មាន៖ ខៃ ឆៅ
អ្នកបកប្រែ៖ Li Zha