ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកដំបូងបានប្រារព្ធឡើងនៅទីក្រុងហាងចូវ

2022-12-12 16:50:58
ប្រភព:ស៊ីនហួចិន

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២២ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើដំបូងត្រូវបានប្រារព្ធឡើងនៅទីក្រុងហាងចូវ ខេត្តជឺជាំងនៃប្រទេសចិន ក្រោមប្រធានបទ“ពាណិជ្ជកម្មឌីជីថល ធ្វើឱ្យការផ្លាស់ប្តូរទាំងលើវិស័យពាណិជ្ជកម្មសកលមានភាពងាយស្រួល” ដែលមានផ្ទៃដីតាំងពិព័រណ៍ទំហំ ៨០០០០ ម៉ែត្រការ៉េ។  មិនតែប៉ុណ្ណោះទេ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលលើនេះបានប្រមូលផ្តុំក្រុមហ៊ុនពាណិជ្ជកម្មឌីជីថលឈានមុខគេចំនួនជាង ៨០០ ដែលមកពីក្នុង និងក្រៅប្រទេសចិន។ ជាងនេះទៅទៀត អ្នកចូលរួមអាចទស្សនាបច្ចេកវិទ្យា និងផលិតផលថ្មីៗជាច្រើនដូចជារថយន្តបើកបរដោយស្វ័យប្រវត្តិ និងម៉ាស៊ីនយល់ដឹងតាមកាយវិការ និងឥរិយាបថជាដើម៕

អ្នកសារព័ត៌មាន ៖ សៀ យី

អ្នកបកប្រែ ៖ Shen Yan

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកដំបូងបានប្រារព្ធឡើងនៅទីក្រុងហាងចូវ