ផ្កាប៉ារ៉ាស៊ីតបានលេចឡើងម្តងទៀតបន្ទាប់ពីបាត់ខ្លួនរយៈពេល ៣០ ឆ្នាំ
2022-12-22 13:21:29
ប្រភព:ស៊ីនហួចិន
នៅមណ្ឌលស្វយ័តជនជាតិ តៃ ស៊ីសាំងប៉ាណា ខេត្តយូណាន ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន មានផ្កាមួយប្រភេទ ដែលកម្រឃើញ និងពិបាករកបាន ថ្មីៗនេះ វាបានបង្ហាញខ្លួនឡើងវិញ បន្ទាប់ពីបាត់ខ្លួនក្នុងពិភពលោក អស់រយៈពេលជិត ៣០ ឆ្នាំ។ វាគឺជាផ្កាប៉ារ៉ាស៊ីត(Sapria himalayana) ដែលជារុក្ខជាតិមានលក្ខណៈពិសេសនៃព្រៃត្រូពិចក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការលេចឡើងម្តងទៀតនៃផ្កានេះគឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលនៃការពង្រឹងការការពារជីវចម្រុះរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អ្នកសារព័ត៌មាន៖ សួន មីន
អ្នកបកប្រែ៖ Shen Yan