ប្រទេសចិនផ្តល់ជំនួយសម្ភារប្រយុទ្ធនឹងជំងឹឆ្លងជុំថ្មីចំពោះប្រទេសស៊ីរី

2022-01-04 15:40:10 |ប្រភព:CRI

  ថ្ងៃទី ៣ ខែមករា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និង​ថ្នាំធ្វើតេស្ត​ដែលជា​ជំនួយឧបត្ថម្ភ​ថ្មី​របស់​រដ្ឋាភិបាលចិនផ្តល់​ជូនចំពោះ​ប្រទេសស៊ីរី​បានសម្រេចពិធីប្រគល់និងទទួល ។លោក​FengBiao​ ឯកអគ្គរដ្ឋទូតចិនប្រចាំស៊ីរី​បាន​ប្រគល់សម្ភារៈ​ទាំងនេះ​ជូន​ចំពោះ​ភាគីស៊ីរី​នៅ​ក្រសួងសុខាភិបាល​ស៊ីរី ។

  ថ្លែងក្នុងពិធីប្រគល់និងទទួល​ លោក​FengBiao បាន​លើកឡើងថា ប្រទេសចិន​បាន​ផ្តល់​វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅតាម​លទ្ធភាព​ជូនចំពោះ​សហគមន៍អន្តរជាតិ ជំរុញ​យ៉ាងសកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លងជាសកល ។ ឯប្រទេស​លោកខាងលិច​ដូចជាសហរដ្ឋអាមេរិកជាដើម​បាន​ផ្តោតសំខាន់លើការធ្វើ “វ៉ាក់សាំងជាតិនិយម”​  មិន​អនុវត្ត​តាមការសន្យា​​ក្នុងការផ្តល់ជំនួយ​ឧបត្ថម្ភចំពោះបរទេស​ ដែល​បាន​ធ្វើ​ឱ្យ​ពិភពលោក​មាន​គម្លាតធំ​ក្នុង​ការបង្កើត​ភាពស៊ាំ ។

  លោក Hassan​រដ្ឋមន្រ្តីក្រសួងសុខាភិបាលស៊ីរី​បាន​តំណាង​ឱ្យភាគីស៊ីរី​ថ្លែងអំណរគុណចំពោះ​ប្រទេសចិន​ ។ លោក​បាន​ថ្លែងថា តាំង​ពីផ្ទុះ​ការរីករាលដាលនៃជំងឺឆ្លង​មក​ ប្រទេសចិន​បាន​ផ្តល់​សម្ភារៈ​បង្ការជំងឺឆ្លងនិង​ជំនួយឧបត្ថម្ភ​ផ្នែកមនុស្សធម៌យ៉ាងច្រើន​សន្ធឹក​ដល់​ប្រទេសស៊ីរី ដែលបាន​ដើរតួនាទីសំខាន់​ក្នុង​ការធ្វើការបង្ការនិង​គ្រប់​គ្រងជំងឺឆ្លង​និង​កែលម្អ​ជីវភាពរស់នៅ​របស់ប្រជាជន​ស៊ីរី ។ ប្រទេសស៊ីរីនិង​ចិន​គឺជាសហគមន៍​រួម​វាសនា​ដ៏ពិតប្រាកដ ៕