ដំណើរទស្សនកិច្ចដំបូងក្នុង​ឆ្នាំ​ថ្មី​របស់រដ្ឋមន្ត្រីការបរទេសចិនបាន​ធ្វើ​ឡើង​នៅ​​ទ្វីបអាហ្វ្រិក ​ដែល​បង្ហាញពីឥរិយាបថ​របស់ប្រទេសចិនក្នុងការអនុវត្ត​ជាក់ស្តែងនិង​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​គោរព​តាម​ពាក្យ​សន្យារបស់​ខ្លួន​

2022-01-04 15:42:33 |ប្រភព:CRI

  លោក Wang Yi សមាជិក​ក្រុមប្រឹក្សាកិច្ច​ការ​រដ្ឋ​និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន​បាន​ទៅបំពេញទស្សនកិច្ចនៅប្រទេសអេរីទ្រា កេនយ៉ា និងកូម៉ូរ៉ូ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែមករា ហើយបន្ទាប់​មក​ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវនិងស្រីលង្កាថែមទៀតតាម​ការ​អញ្ជើញ​ ​។   ដំណើរទស្សនកិច្ចនេះគឺ​ធ្វើ​តាម​​ទម្លាប់​ប្រពៃណីរយៈពេល​៣២ឆ្នាំហើយ​ដែល​រដ្ឋមន្ត្រីការបរទេសចិននឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចឆ្នាំ​​ថ្មី​ដំបូង​បង្អស់នៅ​​ប្រទេស​អាហ្វ្រិក​ជា​រៀង​រាល់​ឆ្នាំ​ ។

  សូម​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រីលើកទី ៨ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានបើកធ្វើ​ប្រកប​ដោយជោគជ័យនៅប្រទេសសេណេហ្គាល់កាលពី​ពេល​ថ្មី​ៗ​នេះ​ ។ ការ​ផ្តួចផ្តើម​គំនិតអំពី​​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗមួយចំនួន​ ដូច​ជា​"គម្រោងចំនួន​ ៩" ដែល​បានប្រកាសនៅក្នុងកិច្ចប្រជុំនេះទទួល​​បាន​ការ​គាំទ្រ​យ៉ាងកក់ក្តៅពីភាគីអាហ្វ្រិក។ លោក Wang Yi សមាជិក​ក្រុមប្រឹក្សាកិច្ច​ការ​រដ្ឋ​និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន​បាន​អញ្ជើញ​ទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្រ្វិកម្តងទៀត ក្នុងគោលបំណងជំរុញការអនុវត្តជាក់ស្តែង​នូវ​​សមិទ្ធ​ផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨នៃវេទិកានេះ និង​ចាត់​វិធានការ​ថ្មី​ដើម្បី​តភ្ជាប់​យ៉ាង​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ភាគី​អាហ្វ្រិក​ ក៏​ដូច​ជា​ផ្តល់​កា​រគាំទ្រ​ដល់​ប្រទេស​អាហ្វ្រិក​ក្នុង​ការ​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ ដែល​បាន​បង្ហាញ​ពី​ឥរិយាបថ​របស់ប្រទេសចិនក្នុងការអនុវត្ត​ជាក់ស្តែងនិង​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​គោរព​តាម​ពាក្យ​សន្យារបស់​ខ្លួន​ ៕