ជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាថមថយជាបន្តបន្ទាប់ ទេសចរណ៍កម្ពុជាមានសន្ទុះងើប​ឡើង​វិញ

2022-01-05 10:43:26 |ប្រភព:xinhua

  ទន្ទឹមនឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាថមថយជាបន្តបន្ទាប់ ទេសចរណ៍កម្ពុជា​ងើប​ឡើង​វិញ​យ៉ាង​ឆាប់រហ័សចំនួនភ្ញៀវទេសចររយៈពេលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ មានចំនួនរាប់លាននាក់ ។

  នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្ត​រកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦ករណី អ្នកជាសះស្បើយចំនួន ១២ ករណី និងអ្នកស្លាប់ថ្មីចំនួន ១ ករណី។ អ្នក​ឆ្លង​កូវីដ១៩ថ្មី Omicron ចំនួន ៦ នាក់មកពីបរទេស ។ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ សរុបចំនួន១២០,៥០០ ករណី អ្នកជាសះស្បើយសរុបចំនួន១១៦,៩០០ករណី, ស្លាប់សរុបចំនួន៣,០១៤ករណី។

  ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី Omicron ជាបន្តបន្ទាប់ ក៏ប៉ុន្តែ អត្រា​ចាក់​វ៉ាក់សាំង​របស់ប្រជាជនកម្ពុជាខ្ពស់ និងប្រជាជនទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសកម្ម ដែលនឹងទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដូច្នេះ ប្រជាជនខ្មែរមិនចាំបាច់ភ័យខ្លាចOmicron ។ សព្វថ្ងៃនេះ មេរោគជំងឺ-១៩ថ្មី Omicron មិនទាន់រីករាលដាលក្នុងសហគមន៍ ដូច្នេះ រដ្ឋាភិបាលកម្ពុជាមិន​បាន​ពិចារណា​វិធានការ​បិទប្រទេសទេ ។

  ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងជំងឺកូវីដ-១៩ជាវិធីសំខាន់ៗមួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រជាជនខ្មែរទាំងអស់ដែលមានត្រូវ​តាម​លក្ខខណ្ឌបានចាក់​វ៉ាក់សាំងដោយជោគជ័យ (រួមមានបុគ្គលិកពេទ្យ មនុស្សចាស់ និងក្រុមដែលមានហានិភ័យខ្ពស់ផ្សេងទៀត)។

  តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចររយៈពេលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២   ភ្ញៀវទេសចរក្នុងស្រុកចំនួន ២ ០០២ ៣០០ នាក់ បានដើរកម្សាន្តតាម​រមណីយដ្ឋាន​នានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសចំនួន ១១ ៨៦៩នាក់។ 

  តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ខេត្ត​និងក្រុង​ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមានក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តព្រះសីហនុជាដើម។

  អ្នកបកប្រែ៖刘蓉