លោកXiJinpingយកចិត្តទុកដាក់ខ្លាំង ចំពោះការងារកសិកម្ម-ជនបទ-កសិករ

2022-01-05 15:25:41 |ប្រភព:CRI

  នៅឆ្នាំ២០២១​ដែលជា​ខួប​ ១០០ ​ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​  ​សាធារណរដ្ឋប្រជាមានិត​ចិន​ទទួលបាន​ជោគជ័យ​​ដោយ​គ្រប់ជ្រុងជ្រោយ​លើ​​ការកាត់​បន្ថយ​ភាពក្រីក្រ​ខ្លាំង​​ បាន​បង្កើត​​ភាពអច្ឆរិយ​​នៃ​មនុស្សជាតិ​។​​

  “​បន្ទាប់​ការលុបបំបាត់ភាពក្រីក្រ​ទទួលបាន​ជោគជ័យ ​ ​ជាបន្ត​​គឺ​ត្រូវ​​ជំរុញ​ការអភិវឌ្ឍន៍​ជនបទ​ដោយ​គ្រប់ជ្រុងជ្រោយ​  ។​​”​ ​លោក​XiJinping ​ អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​​​គូសបញ្ជាក់​ពី​បញ្ហា​គន្លឹះ​ថ្មី​ដែល​ត្រូវ​ផ្តោត​សំខាន់​ថែម​ទៀត​លើ​​ការងារ​កសិកម្ម-ជនបទ-កសិករ​របស់​ប្រទេសចិន ​នៅ​ដំណាក់កាល​បន្ទាប់។

  សូមបញ្ជាក់ថា ឆ្នាំ២០២១ ប្រទេសចិន​បាន​ផលិត​ស្បៀង​សរុប ​682850 លាន​គីឡូ​ក្រាម ​ធៀបនឹងឆ្នាំ២០២០បាន​កើនឡើង ​13350​ លាន​គីឡូក្រាម។​

  ​នៅឆ្នាំ២០២១ ​​​ទូទាំង​ប្រទេស​​ចិន​បាន​កសាង​​ថ្មី​នូវ​សួន​កសិឧស្សាហកម្ម​ទំនើប​​ថ្នាក់ជាតិ​ចំនួន​៥០ ​  ​ឃុំកសិឧស្សាហកម្ម​ខ្លាំង​ចំនួន ៣០០ ​តំបន់គំរូ​ផ្នែក​ច្នៃប្រឌិតថ្មី​ខាង​កសិកម្ម​និង​ការបង្កើត​អាជីព​នៅ​ទីជនបទ​ចំនួន ២០០ ។ ​អត្រា​ប្រើ​បច្ចេកទេស​​កសិកម្ម​ជឿនលឿន​បាន​​រួម​ចំណែក​ដល់កំណើន​សេដ្ឋកិច្ច​​​លើសពី​៦០% ​  ខណៈ​អត្រា​ប្រើ​ម៉ាស៊ីន​ស្រោចស្រោព​-ដាំដុះ-ប្រមូល​កសិផល​​របស់​ចិន​បាន​ឡើងដល់​ ៧១%។​​

  កាលពីខែធ្នូ ឆ្នាំ២០២១  ​ប្រទេសចិនបាន​ប្រកាស​ពី​ ​« ផែនការ​សកម្មភាព​៥ឆ្នាំ​នៃ​ការលើក​កម្ពស់​បរិស្ថាន​ស្នាក់នៅ​នៅទីជនបទ(២០២១-២០២៥)​»​ ​ក្នុង​គោលបំណង​លើក​កម្ពស់​គុណភាព​បរិស្ថាន​ជនបទ​ចិន​​ដោយ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជនបទ ​ធ្វើ​ទំនើបភាវូនីយកម្ម​ជនបទ ​និងការកសាង​​ប្រទេសជាតិ​​ដ៏​​ស្រស់ស្អាត​។

  ប្រាក់ចំណូល​ដែលអាចប្រើបាន​សម្រាប់​កសិករ​ចិន​ក្នុងមនុស្ស​ម្នាក់ៗ​​ក្នុង​ត្រីមាសទាំង៣​ ដើមឆ្នាំ២០២១ ​បានឡើងដល់ 13726យាន់ប្រាក់ចិន បានកើនឡើង112%។

  គិតត្រឹម​ចុងឆ្នាំ២០២០  ​ប្រវែង​​សរុប​នៃ​​​ផ្លូវថ្នល់​នៅ​ជនបទ​ចិន​គឺ 438 ម៉ឺនគីឡូម៉ែត្រ។ ​​ឆ្នាំ២០២០​ តំបន់​ជនបទ​ចិន​បាន​ទទួល​កញ្ចប់​អីវ៉ាន់​ផ្ញើចេញ​​ចំនួន​លើសពី​ 30000 លាន​ ​ ពោលគឺ ​ផលិតផល​ឧស្សហកម្ម​បានត្រូវ​ដឹកជញ្ជូន​ទៅដល់​ភូមិឃុំ​ ឯ​កសិផល​ក៏​​បាន​ចូល​ក្នុងទីផ្សារ​នៅ​ទីក្រុង​ធំៗ​​កាន់តែច្រើន​ឡើងៗ​​។​

  ការកសាង​​សង្គម​ដែល​ប្រជាជន​មាន​​ជីវភាព​ធូរធារ​បង្គួរ​ដោយគ្រប់ជ្រុងជ្រោយ ​មិន​បោះបង់ចោល​ជនជាតិ​ណាមួយនោះទេ ​​​ ការកសាង​​ប្រទេស​សង្គមនិយមទំនើប​​ដោយ​គ្រប់ជ្រុងជ្រោយ​ក៏​​មិន​បោះបង់ចោល​ជនជាតិ​ណាមួយនោះដែរ។ ​ក្រោយពី​ចេញ​ផុត​ពីភាពក្រីក្រ​  ​យើង​ត្រូវ​​បន្ត​ស្តារ​ជនបទ​ឱ្យ​មានការ​អភិវឌ្ឍ​​យ៉ាង​រុងរឿង​ ​ដើម្បី​ជំរុញ​ការធ្វើ​​ទំនើប​កម្ម​កសិកម្ម​និង​ជនបទ។---XiJinping