លោក Wang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរស្តីពី"សេចក្តីថ្លែងការណ៍រួមស្តីពីការបង្ការការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនិងជៀសវាងការប្រកួតប្រជែងផ្នែកសព្វាវុធ"ដែលបានចេញផ្សាយដោយមេដឹកនាំនៃប្រទេសទាំងប្រាំនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៤ ខែមករាថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រនុយក្លេអ៊ែរបែបការពារខ្លួនជានិច្ចហើយអនុវត្តគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអែរជាអាទិភាព និងរក្សាកម្លាំងនុយក្លេអ៊ែរនៅត្រឹមកម្រិតទាបបំផុតតាមតម្រូវការនៃការការពារសន្តិសុខជាតិ នេះជាការចូលរួមចំណែកដ៏សំខាន់ចំពោះស្ថិរភាពជាយុទ្ធសាស្ត្រសកល។ប្រទេសចិននឹងបន្តរួមចំណែកនូវតម្រិះប្រាជ្ញានិងផែនការចិនក្នុងការជំរុញអភិបាលកិច្ចជាសកលក្នុងវិស័យនុយក្លេអ៊ែរ ហើយមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសដែលស្នេហាសន្តិភាព។