គណៈកម្មាធិការអូឡាំពិកអន្តរជាតិអំពាវនាវឱ្យអ្នកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងទាំងអស់គួរគោរពតាមការកំណត់ក្នុងសៀវភៅណែនាំស្តីពីការបង្ការជំងឺឆ្លង

2022-01-06 16:34:33 |ប្រភព:CRI

  កាលពីថ្ងៃទី ៥ខែមករាតាមម៉ោងក្នុងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានរៀបចំកិច្ចប្រជុំមួយចំនួនជាមួយតំណាងអត្តពលិកមកពីពិភពលោក គណៈកម្មាធិការអូឡាំពិកនៃប្រទេស​និងតំបន់នានា និងសហព័ន្ធកីឡាអូឡាំពិករដូវរងាអន្តរជាតិដើម្បីធ្វើ​បទបង្ហាញអំពីវឌ្ឍនភាពនៃការងាររៀបចំនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។

  លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងថា ​ស្រប​នឹង​ពេលដែលអ្នកចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាចាប់ផ្តើមទៅដល់ទីក្រុងប៉េកាំងប្រទេសចិនជាបន្តបន្ទាប់ ការងារ​រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាមួយលើកដែលប្រកបដោយសុវត្ថិភាពក៏បាននិងកំពុងដំណើរតាមការគ្រោងទុក។

  លោក Christophe Dubi នាយកប្រតិបត្តិផ្នែកកីឡាអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសង្កត់ធ្ងន់ថា អ្នកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុង​ប៉េកាំង​ទាំងអស់គួរតែអនុវត្តតាមការកំណត់នានាដែលមានចែងក្នុង​សៀវភៅណែនាំស្តីពីការបង្ការជំងឺឆ្លងនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងប៉ារ៉ាឡាំពិក​រដូវ​រងា​ក្រុងប៉េកាំងឆ្នាំ២០២២។