លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៥ ខែមករាថា អ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសលីទុយអានីគឺចាត់វិធានការកែតម្រូវទង្វើខុសឆ្គងស្តីពីការប្រកាន់ជំហរ "ចិនមួយ តៃវ៉ាន់មួយ" ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា ប្រធានាធិបតីលីទុយអានីបានថ្លែងកាលពីថ្ងៃទី ៥ ខែមករាថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលលីទុយអានីក្នុងការអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បើក "ទីស្នាក់ការប្រចាំនៅប្រទេសលីទុយអានី" ក្នុងនាម "តៃវ៉ាន់" គឺជាកំហុសឆ្គងមួយ។
ពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធ លោក Wang Wenbin បានបញ្ជាក់ថា ការទទួលស្គាល់កំហុសគឺជាជំហានមួយដ៏ត្រឹមត្រូវ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការចាត់វិធានការកែតម្រូវទង្វើខុសឆ្គងស្តីពីការប្រកាន់ជំហរ "ចិនមួយ តៃវ៉ាន់មួយ ” ដើម្បីវិលត្រឡប់ទៅផ្លូវដ៏ត្រឹមត្រូវនៃគោលការណ៍ចិនមួយវិញ ៕