នាយកប្រតិបត្តិវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា៖ទន្ទឹងរង់ចាំវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជានឹងអភិវឌ្ឍល្អប្រសើរតាមរយៈ RCEP

2022-01-07 10:36:03 |ប្រភព:xinhua

  ប៉ុន្មានថ្ងៃមុន នាយកប្រតិបត្តិនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក”smile store”របស់កម្ពុជាបានរៀបរាប់ថា ក្នុងរយៈ​ពេល​ឥទ្ធិពលពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកសន្ទុះងើបឡើងវិញ RCEPដែលកំពុងចូលជា​ធរមាននឹង​ជំរុញ​ពាណិជ្ជកម្មសេរី ហើយនឹងផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនកម្ពុជាចាប់យកឱកាសអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្ម និងការ​វិនិយោគ ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលយូរ ។

  លោក លី ស៊ីសៀន នាយកប្រតិបត្តិវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក”smile store”បានបញ្ជាក់ថា ក្រោយពីRCEP​អនុវត្តជាផ្លូវការ ភាពងាយស្រួលក្នុងការដោះដូរទំនិញឆ្លងដែនរបស់រដ្ឋជាសមាជិកចូលក្នុងទីផ្សារខ្មែរ​ដោយមានតម្លៃ​ទាប ដែលជួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអភិវឌ្ឍ និងទាក់ទាញវិនិយោគទុនកាន់តែច្រើន ។ អាជីវកម្មរបស់​”smile store”គ្របដណ្តប់អាជីវកម្មក្នុងស្រុក និងឆ្លងដែន ដែលនឹងទទួលផលប្រយោជន៍ពី RCEP ។

  លោក លី ស៊ីសៀន បានបញ្ជាក់ទៀតថា ទន្ទឹងរង់ចាំកម្ពុជានិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ប្រព័ន្ធទូទាត់ បច្ចេកវិទ្យាហិរញ្ញវត្ថុ រូបិយប័ណ្ណឌីជីថលជាដើម ។

  លោក ម៉ា ចាំលួន អនុប្រធានរបស់”smile store”បានបញ្ជាក់ថា RCEPនឹងជួយទំនិញនិងសេវាកម្មខ្មែរ ជាពិសេស​កសិផលខ្មែរទទួលឱកាសពាណិជ្ជកម្មច្រើន រួមក្នុងទីផ្សារចិន ។ ទន្ទឹមនឹងនេះដែរ RCEP នឹងធ្វើឱ្យប្រទេស​ផ្សេងៗ​រកឃើញ​សេដ្ឋកិច្ចឌីជីថល និងការកែច្នៃផលិតផលកសិកម្មជាដើមរបស់ប្រទេសកម្ពុជា ។

  លោក ម៉ា ចាំលួ បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាចូលរួមក្នុង RCEP ដែលនឹងជួយក្រុមហ៊ុនខ្មែរទទួលឱកាស​កាន់តែច្រើន​ក្នុងទីផ្សារពិភពលលោក។​ RCEPពាក់ព័ន្ធការសម្របសម្រួលពាណិជ្ជកម្ម ដែលនឹងកាត់បន្ថយការ​ចំណាយ​​​ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម ការដឹកជញ្ជូនជាដើម ។

  អ្នកបកប្រែ៖刘蓉