ប៉ុន្មានថ្ងៃកន្លងមកនេះ ស្ត្រីមានផ្ទៃពោះម្នាក់ដោយសាររងចាំរាយការណ៍នូវការធ្វើតេស្តរកជំងឺកូវីដ១៩ មិនអាចចូលមន្ទីរពេទ្យបានទេ និងការរលូតកូន ។ រឿងនេះធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំង ។
នាថ្ងៃទី ១ ខែ មករា ស្ត្រីមានផ្ទៃពោះម្នាក់ឈឺពោះ គាត់ទាក់ទងទៅលេខទូរស័ព្ទ១២០ (លេខទូរស័ព្ទមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចិន) គ្មានអ្នកទទួល ទើបគាត់ទាក់ទងទៅលេខ១១០(លេខទូរស័ព្ទនគរបាល) ប៉ូលីសជូនគាត់ទៅដល់មន្ទីរពេទ្យ ។
នាថ្ងៃទី ១ ខែ មករា យប់ម៉ោង ៨ ស្ត្រីមានផ្ទៃពោះទៅដល់មន្ទីរពេទ្យសង្កាត់កៅស៊ីនទីក្រុងស៊ីអាន ប៉ុន្តែ ដោយសាររងចាំរាយការណ៍នូវការធ្វើតេស្តរកជំងឺកូវីដ១៩ ស្ត្រីមានផ្ទៃពោះនោះមិនអាចចូលមន្ទីរពេទ្យបានទេ រហូតដល់យប់ម៉ោង ១០ គាត់បានទទួលអនុញ្ញាតចូលក្នុងមន្ទីរពេទ្យ ។ ក្នុងអំឡុងពេលរងចាំនៅក្រៅទ្វារមន្ទីរពេទ្យ ស្ត្រីមានផ្ទៃពោះនោះហូរឈាមខ្លាំង ដែលបានបណ្តាលឱ្យរលូតទារកអាយុ ៨ ខែ ។
នាថ្ងៃទី ៥ ខែ មករា ក្រោយពីនាយកដ្ឋានពាក់ព័ន្ធស៊ើបអង្កេតបានកំណត់ថារឿងនេះជារឿងឧប្បត្តិហេតុទទួលខុសត្រូវ មន្ទីរពេទ្យសង្កាត់កៅស៊ីនទីក្រុងស៊ីអានត្រូវទាក់ទងជាមួយអ្នកជំងឺ ធ្វើកិច្ចការស្តារឡើងវិញក្រោយការវះកាត់ និងផ្តល់សំណងជាដើម ។ អ្នកគ្រប់គ្រងទូទៅរបស់មន្ទីរពេទ្យសង្កាត់កៅស៊ីនទីក្រុងស៊ីអានត្រូវបានព្យួរការងារ អ្នកទទួលខុសត្រូវពាក់ព័ន្ធរបស់ផ្នែកអ្នកជំងឺក្រៅ និងផ្នែកវេជ្ជសាស្រ្តត្រូវបានការបណ្តេញចេញពីការងារ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកទទួលខុសត្រូវទីក្រុងស៊ីអានបានសង្កត់ធ្ងន់ថា ចំពោះអ្នកជំងឺធ្ងន់ធ្ងរ និងស្ត្រីមានផ្ទៃពោះ ត្រូវបើកលេខទូរស័ព្ទសេវាកម្ម ផ្លូវបៃតង ហើយផ្តល់សេវាវេជ្ជសាស្រ្ត ។
អ្នកបកប្រែ៖刘蓉