ក្រសួងការបរទេសចិនរំពឹងទុកថាប្រទេស​នុយក្លេអ៊ែរទាំង៥សន្យាថានឹងមិនប្រើអាវុធនុយក្លេអ៊ែជាអាទិភាពសម្រាប់សំដៅចំពោះគ្នា និងចុះហត្ថ​លេខាលើឯកសារផ្លូវច្បាប់ពាក់ព័ន្ធ

2022-01-07 16:28:52 |ប្រភព:CRI

  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៦ខែមករាថា ប្រទេសចិនរំពឹងទុកថាប្រទេស​នុយក្លេអ៊ែរ​ទាំង៥អាចឈរលើមូលដ្ឋាននៃការចេញផ្សាយ​សេចក្តីថ្លែងការណ៍រួមស្តីពីការបង្ការកុំឱ្យកើត​មានសង្គ្រាមនុយក្លេអ៊ែរ សន្យាថានឹងមិនប្រើអាវុធនុយក្លេអ៊ែរជាអាទិភាពសម្រាប់សំដៅចំពោះគ្នានិងធ្វើការចរចាដើម្បី​ចុះហត្ថ​លេខាលើ​លិខិត​បទដ្ឋាន​គតិយុត្ត​អន្តរជាតិពាក់ព័ន្ធ​។

  សំដៅចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីការបង្ការកុំឱ្យកើត​មានសង្គ្រាមនុយក្លេអ៊ែរដែលចេញផ្សាយ​ដោយ​មេដឹកនាំនៃប្រទេស​មានអាវុធនុយក្លេអ៊ែរទាំង៥នាពេលកន្លងទៅនេះ  អ្នកជំនាញនិងបញ្ញវន្ត​មួយចំនួននៅសហរដ្ឋអាមេរិកបានថ្លែងថា ប្រសិនបើប្រទេសនុយក្លេអ៊ែរទាំង៥ឯកភាពគ្នា​លើ​ពាក្យ​ថា សង្គ្រាម​នុយក្លេអ៊ែរគ្មានអ្នកឈ្នះហើយក៏មិនត្រូវបំផុសឡើយ នោះ រដ្ឋាភិបាលលោក Biden គួរតែសន្យាថានឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេនោះទេ។