ក្រសួងពាណិជ្ជកម្មចិន ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាចូលជាធរមានជាផ្លូវការ

2022-01-07 16:29:38 |ប្រភព:央视网

  តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ ។

  យោងតាមការរៀបចំកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង ៩០%។  ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។ ភាគីទាំងពីរនឹងខិតខំជំរុញការអនុវត្តនៃកិច្ចព្រមព្រៀងនេះ ដើម្បីធ្វើឱ្យលទ្ធផលបានផ្ដល់ផលប្រយោជន៍យ៉ាងពេញលេញដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។

 អ្នកបកប្រែ៖刘蓉