អ្នកសារព័ត៌មានទទួលបានដំណឹងថា កិច្ចប្រជុំអំពីការងារការពារបរិស្ថានអេកូឡូស៊ីទូទាំងប្រទេសចិនឆ្នាំ២០២២បានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ។នៅឆ្នាំ២០២២ ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិននឹងផ្តោតសំខាន់លើការងារសំខាន់ៗចំនួន៦ ដើម្បីធ្វើការងារការពារបរិស្ថានអេកូឡូស៊ីឱ្យបានល្អ ក្នុងនោះ " ការជំរុញដោយមានរបៀបរៀបរយនូវការអភិវឌ្ឍបៃតងនិងកាបូនទាប”គឺជាការងារចម្បង។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ទស្សនៈជាប្រព័ន្ធ ក្នុងន័យសម្រេចបាននូវការកាត់បន្ថយការបំពុលបរិស្ថាននិងការបញ្ចេញកាបូនក្នុងពេលដំណាលគ្នា ដើម្បីចាត់ទុកការកែលម្អគុណភាពបរិស្ថានអេកូឡូស៊ីជាភារកិច្ចស្នូល ធ្វើការរៀបចំចាត់ចែងនូវការគ្រប់គ្រងការបំពុលបរិស្ថាន ការពារបរិស្ថានអេកូឡូស៊ីនិងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាជំរុញឱ្យគុណភាពនៃបរិស្ថានអេកូឡូស៊ីទទួលបានការកែលម្អជាបន្តបន្ទាប់ផងដែរ៕